* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ស្ងាត់ៗណាហ្គាវើល៍នាំយកនាយកបច្ចេកទេសថ្មីដែលជាវីរៈបុរសបាល់ទាត់របស់ថៃលោក...
ក្លឹបបាល់ទាត់ណាហ្គាលវើល៍ដែលអ្នកគាំទ្របាល់ទាត់ជាតិគ្រប់រូបទទួលស្គាល់ថាបច្ចុប្បន្នកំពុងធ្លាក់ទម្រង់លេង ពេលនេះបាននិងកំពុងរុះរើតំបន់មួយចំនួនក្នុងក្លឹបផ្ទាល់ ហើយជាពិសេសក្លឹបយក្សណាហ្គាល៍ក៏បានប្រកាសជាផ្លូវការអំពីការមកដល់របស់នាយកបច្ចេកទេសថ្មីសញ្ញាតិថៃ ខណៈបុរសម្នាក់នោះត្រូវបានអ្នកគាំទ្របាល់ទាត់គ្រប់រូបស្គាល់ថាជាវីរៈបុរសបាល់ទាត់របស់ប្រទេសថៃផងដែរ ហើយនាយកបច្ចេកដែលណាហ្គាវើល៍បាននាំយកមកនោះគឺលោក Therdsak Chaiman។
យ៉ាងណាមិញលោក Therdsak Chaiman គឺជាបុរសបាល់ទាត់ដែលមានឥទ្ធិពលម្នាក់ក្នុងពិភពបាល់ទាត់របស់ប្រទេសថៃ ព្រោះចាប់តាំងពីឆ្នាំ១៩៩៤រហូតដល់ឆ្នាំ២០១០ លោកធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិថៃទាំងតារាងធំ ហើយព្រមទាំងធ្លាប់ជម្រើសជាតិ Thai Futsal ផងដែរ។
ជាមួយគ្នានេះផងដែលលោក Therdsak Chaiman បានសាងប្រវត្តិសាស្រ្តដ៏អស្ចារ្យសម្រាប់ខ្លួនឯងជាច្រើនតាំងពីអតីតកាលមកនៅពេលដែលលោកជាកីឡាករ លោកក៏ធ្លាប់រួមចំណែកជួយក្លឹបបាល់ទាត់ BEC Tero Sasana ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Champions League ទល់នឹង Al Ain FC ក្នុងឆ្នាំ 2003 ថែមទៀតផង ហើយនេះសង្ឃឹមថាគាត់និងយកបទពិសោធន៍ដែលធ្លាប់មានកន្លងមក ជួយស្រោចស្រងណាហ្គាវើល៍អោយត្រឡប់មករកភាពដើមវិញ។
គួរបន្ថែមផងដែលថាក្រោយចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ២០១៧ លោក Therdsak Chaiman ក៏បានរួមដំណើរជាមួយបាល់ទាត់ក្នុងនាមជាគ្រូជំនួយនិងគ្រូបង្គោលរបស់ក្លឹបមួយចំនួនដូចជា ក្លឹបបាល់ទាត់ Chonburi, Phuket City, Port Fc, Uthai Thani, Pattaya Dolphins United, និងក្លឹបបាល់ទាត់ Rayong ផងដែល មុនផ្លាស់មកចូលរួមជានាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ណាហ្គាវើល៍ក្នុងប្រទេសកម្ពុជា៕