* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Al-Nassr កំពុងពិភាក្សាលើការចុះហត្ថលេខាយក Mane មកចាប់ដៃគូប្រយុទ្ធជាមួយ Ronaldo
ក្លឹបជាច្រើនក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកំពុងមមាញឹកខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករមកពីតំបន់អឺរ៉ុប ដើម្បីបង្កើនមុខមាត់ជាសកលរបស់ខ្លួន។
ក្រោយ Al-Nassr បានដឹកនាំផ្លូវដោយកីឡាករ Cristiano Ronaldo នៅលើការផ្ទេរក្នុងខែធ្នូ មានក្លឹបនានាផ្សេងទៀតក៏ចាប់ផ្តើមចុះហត្ថលេខាលើកីឡាករនៅតំបន់មកជាបន្តបន្ទាប់។ ក្រុមយក្ស Saudi Pro League Al-Nassr មានបំណងចង់ពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែមទៀតនៅមុនរដូវកាល ២០២៣-២៤។
ពួកគេបានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិក្រូអាត Marcelo Brozovic ពី Inter Milan ក្នុងតម្លៃ ១៨លានអឺរ៉ូ ហើយពេលនេះក៏កំពុងស្ថិតក្នុងដំណើរការចុះហត្ថលេខាកីឡាករ Mane ដើម្បីមកចាប់ដៃគូប្រយុទ្ធជាមួយ Ronaldo
ផងដែរ។