* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Ronaldo ដាក់ចំៗក្រោយ Erik Ten Hag និយាយបែបនេះ...
ខ្សែប្រយុទ្ធ Cristiano Ronaldo អំពីការរិះគន់យ៉ាងខ្លាំងទៅកាន់គ្រូបង្វឹក លោក Erik Ten Hag និងថា ប្រសិនបើ Man UTD ចង់ប្រជែងពានរង្វាន់ធំៗ នោះត្រូវតែរៀបចំក្រុមឡើងវិញទាំងអស់។

ពិតណាស៉ Cristiano Ronaldo ធ្លាប់លេងជាមួយ Man UTD ចំនួន២លើកគឺនៅក្នុងឆ្នាំ ២០០៣-២០០៩ និង ២០២១-២០២២ ដោយបានឈ្នះពាន Premier League ៣លើកឈ្នះ UEFA Champions League ១ដង FA Cup ១ដង និង EFL Cup ចំនួន២លើក និង FIFA Club World Cup ១ដងផងដែរ។

ទាក់ទិននឹងរឿងនេះ កីឡាករព័រទុយហ្កាល់ បាននិយាយថា “ លោក Erik Ten Hag ថា ក្រុមមិនអាចប្រជែងពាន Premier League និង UEFA Champions League បានទេ។ ជាគ្រូបង្វឹករបស់ Man UTD លោកមិនអាចនិយាយបែបនោះទេ លោកគួរតែនិយាយអ្វីដែលមានប្រយោជន៍ និងដាស់សតិកីឡាករអោយប្រឹងប្រែងលេង ទោះមាន ឬ គ្មានសង្ឃឹមក៏ដោយ។”