* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Arsenal នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារា Real Madrid ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ
បើយោងតាម Calcio Mercato ក្លឹប Arsenal នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Real Madrid កីឡាករ Marco Asensio នៅរដូវក្តៅ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញខ្លួន 31 ប្រកួតឱ្យ Madrid នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 5 ដង។ ចាប់តាំងពីចូលរួមជាមួយក្លឹប Real Madrid កាលពីឆ្នាំ 2015 មក Asensio បានស៊ុតបញ្ចូលទីបាន 55 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 29 ដងក្នុង 266 ប្រកួតសម្រាប់ក្លឹបយក្សអេស្ប៉ាញ។
កីឡាករវ័យ 27 ឆ្នាំនឹងអស់កុងត្រាជាមួយ Real នៅខែមិថុនាខាងមុខនេះ។ ហេតុដូច្នេះហើយ កាំភ្លើងធំ Arsenal កំពុងស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើ Asensio នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ទោះបីជាក្រុមរបស់លោក Mikel Arteta មានដូចជា Gabriel Martinelli, Bukayo Saka, Reiss Nelson និងកីឡាករជាច្រើនផ្សែងទៀតក៏ដោយ ប៉ុន្តែការចុះហត្ថលេខាលើ Asensio អាចនឹងពង្រឹងការប្រយុទ្ធរបស់កាំភ្លើងធំបន្ថែមទៀត។