* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អ្នកគាំទ្រក្លឹបយក្សរបស់ម៊ិកស៊ីកូ Monterry កំពុងរំអុកអោយក្លឹបនាំយក CR7 មករួមក្រុម…
ក្លឹបបាល់ទាត់ Monterry របស់ម៊ិកស៊ីកូកំពុងធ្វើព្យុះភ្លៀងជាខ្លាំងក្នុងពានរង្វាន់ CONCACAF Champions Cup 2024 បន្ទាប់ពីពួកគេបានទម្លាក់ក្លឹបបាល់ទាត់ Inter Miami ក្នុងវគ្គ៨ក្រុមចុងក្រោយដោយលទ្ធផលសរុបទាំង២ជើង៥ទល់និង២។
យ៉ាងណាមិញក្នុងជំនួបជាមួយក្លឹបយក្សអាមេរិក Inter Miami កន្លងទៅ អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Monterry បាននាំគ្នាស្រែកឈ្មោះនិងលើកអាវ Monterry ដែលមានឈ្មោះ Ronaldo ដើម្បីឌឺដងទៅកាន់ Messi ហើយក្លឹបបានបង្ហើយអោយដឹងផងដែលថា អ្នកគាំទ្ររបស់គេកំពុងរំអុកអោយក្លឹបព្យាយាមទាក់ទងចុះហត្ថលេខានាំយក CR7 មករួមក្រុមផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយក្លឹបមិនមានភាគរយវិជ្ជមានណាមួយថាអាចនាំយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាលបាននោះឡើយ ព្រោះគ្រប់យ៉ាងគឺស្ថិតនៅលើការសម្រេចរបស់ Cristiano Ronaldo ហើយក្លឹបក៏ពុំមានចំណុចទាក់ទាញណាមួយដែលអាចអន្ទង់ចិត្ត CR7 អោយមកចូលរួមជាមួយពួកគេដែរ។
គួរបន្ថែមផងដែលថាក្លឹបបាល់ទាត់ Monterry បានទម្លាក់ក្លឹបបាល់ទាត់ Inter Miami វគ្គ៨ក្រុមចុងក្រោយ ពួកក៏ត្រូវធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ CONCACAF Champions Cup 2024 ជាមួយក្លឹបបាល់ទាត់ Columbus របស់អាមេរិកផងដែរ ខណៈការប្រកួតគឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី២ខែឧសភាខាងមុខនេះហើយ៕