* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ហេតុអ្វីបានជា CR7 សម្រក់ទឹកភ្នែកក្រោយបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ King’s Cup ទាំងដែល...
ជារឿងធម្មតាទៅហើយក្នុងពិភពបាល់ទាត់មិនថាកីឡាករល្បីៗកំពូលកម្រិតណានោះទេ រមែងតែងស្រក់ទឹកភ្នែកនៅពេលដែលខនខានក៏ដូចជាមិនសម្រេចក្នុងឈ្នះពានអ្វីមួយជាដើម។
យ៉ាងណាមិញរឿងដែលអ្នកគាំទ្រជុំវិញពិភពលោកភ្ញាក់ផ្អើរខ្លាំងក្នុងដើមខែមិថុនានេះ គឺរឿងរ៉ាវនៃការសម្រក់ទឹកភ្នែករបស់កំពូលកីឡាករសញ្ជាតិទ័រទុយហ្គាល Cristiano Ronaldo ដែលបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ King’s Cup ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោមថ្វីជើងក្លឹបបាល់ទាត់ Al Hilal។
យ៉ាងណាក្ដីដូចដែលយើងបានដឹងហើយថា Cristiano Ronaldo គឺជាកីឡាករដែលស្រឡាញ់ការឈ្នះពានជាក្រុមជាងអ្វីៗទាំងអស់ ព្រោះកន្លងមក CR7 ក៏ធ្លាប់បានលើកឡើងដែលថាគាត់នៅបន្តអាជីពជាកីឡាករបាល់ទាត់ដើម្បីឈ្នះពានមិនមែនដើម្បីលុយនោះទេ ដូចច្នេះការខកខានឈ្នះជើងឯកវាជារឿងដ៏គួរអោយសោកស្ដាយបំផុតរបស់ CR7 បើទោះបីជាគាត់ធ្លាប់ឈ្នះពានធំៗរាប់សឹងមិនអស់ក៏ដោយ។
ទោះបីជាយ៉ាងណាបើយើងនិយាយអោយចំអំពីហេតុផលនៅពីក្រោយនៃការសម្រក់ទឹកភ្នែករបស់ Cristiano ក៏ព្រោះតែគាត់ដឹកច្បាស់ថាគាត់មិនមានពេលច្រើនទៀតនោះទេក្នុងការប្រកួតប្រជែងលើទីលាន ហើយគាត់ក៏ដឹងច្បាស់ដែលថាការដែលឈ្នះពានរង្វាន់ណាមួយដោយពឹងផ្នែកលើការបញ្ចប់ទីរបស់គាត់តែមួយមុខក៏លែងមានទៀតដែល ក៏ប៉ុន្តែក្នុងជំនួបជាមួយ Al Hilal Cristiano Ronaldo បានព្យាយាមប្រើបច្ចេកទេសបញ្ចប់ទីជាបន្តបន្ទាប់ ប៉ុន្តែគ្រប់យ៉ាងមិនមានសំណាង។
គួរបន្ថែមផងដែលថាក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ King’s Cup នេះ CR7 បានប្រើក្បាច់ពិសេសមួយដែលអ្នកគាំទ្រជុំវិញពិភពលោកនៅតែដិតជាប់អារម្មណ៍ គឺការទាត់បកក្រោយ ដោយការបញ្ជូនចេញពីជើងខ្សែបម្រើរួមសញ្ជាតិកីឡាករ Otavio CR7 ហក់ទាត់ Bicycle Kick ដាច់ចង្កេះអ្នកចាំទីឆ្នើមរបស់ Al Hilal បានយ៉ាងល្អក៏ប៉ុន្តែគ្រាប់បាល់បែរជាហោះទៅបុកបង្គោលទីទៅវិញ វាជារឿងដែលគួរអោយសោកស្ដាយខ្លាំងមែនទែនសម្រាប់អ្នកគាំទ្រ Cristiano Ronaldo ក៏ដូចជាអ្នកគាំទ្ររបស់ Al Nassr គ្រប់រូប៕