Potter បាននិយាយថា Aubameyang កំពុងតែអន្ទះសារក្នុងការប្រកួតទល់នឹងក្រុម Arsenal

មានអ្នកគាំទ្រជាច្រើនកំពុងសម្លឹងមើលខ្សែប្រយុទ្ធអន្តរជាតិហ្គាបុង Aubameyang នៅពេលដែលគេត្រូវជួបអតីតក្រុមចាស់របស់ខ្លួនក្នុងកីឡដ្ឋាន Stamford Bridge នៅថ្ងៃអាទិត្យនេះ។ 

Chelsea press conference LIVE: Graham Potter on Brighton return, Kalidou  Koulibaly, injury news | Flipboard

គ្រូបង្វឹក Chelsea លោក Graham Potter បាននិយាយអំពី Aubameyang នៅពេលដែលគេត្រូវជួបក្រុមកាំភ្លើងធំ : "ខ្ញុំគិតថាយើងមិនគួរនិយាយអំពីគាត់ទេ។ គាត់គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមសម្រាប់យើង ប៉ុន្តែវាត្រូវការមនុស្សគ្រប់រូប មិនមែនមនុស្សតែម្នាក់នោះទេ។ ខ្ញុំយល់ពីចំណាប់អារម្មណ៍ជុំវិញគាត់ ព្រោះវាជា Arsenal ។ ខ្ញុំ​គិត​ថា​គាត់​ទន្ទឹង​រង់​ចាំ​ការ​ប្រកួត​នេះ ដោយ​រំភើប​ចិត្ត​។ ជាធម្មតា គាត់ជាមនុស្សស្ងៀមស្ងាត់។ វាជាការប្រកួតនៅទីក្រុងឡុងដ៍ រវាងក្រុមល្អពីរដែលត្រូវជួយគ្នា។ Arsenal ធ្វើបានល្អមែនទែន ហើយប្រវត្តិសាស្ត្រវាគួរឱ្យចាប់អារម្មណ៍ ​»​។

I want Pierre-Emerick Aubameyang to stay at Arsenal, says Mikel Arteta |  Sport | The Times

Pierre-Emerick Aubameyang បានចាកចេញពី Arsenal ទៅ Barcelona អំឡុងទីផ្សារដោះដូរកីឡាកររដូវត្រជាក់ឆ្នាំ 2022 ដោយវាបានបញ្ជាក់យ៉ាងច្បាស់ថាគេមិនមែនជាជំរើសរបស់ Mikel Arteta ទៀតទេ បន្ទាប់ពីមានគេបំពានវិន័យមួយចំនួន។ បន្ទាប់មកគេបានត្រលប់ទៅប្រទេសអង់គ្លេសវិញនៅរដូវក្តៅជាមួយក្រុមតាខៀវ Chelsea ។