គិតត្រឹមវ័យ២៥ឆ្នាំ Kylian Mbappe អាចធ្វើរឿងដ៏អស្ចារ្យមួយនេះបានសម្រាប់ក្លឹប PSG…

ខ្សែប្រយុទ្ធវ័យឆ្នើមសញ្ជាតិបារាំងកីឡាករ Kylian Mbappe បងប្អូនប្រាកដជាស្គាល់ច្បាស់ហើយថា រូបគេគឺជាកីឡាករកំពូលល្បឿនហើយក៏ជាម៉ាស៊ីនរកគ្រាប់បាល់មួយរូបអោយក្លឹបបាល់ទាត់ Paris Saint-Germain។

យ៉ាងណាមិញទោះបីជា Mbappe គ្រោងនឹងចាកចេញពីក្លឹបសេដ្ឋីបារាំងនាពេលខាងក៏ដោយ រូបគេបានក្លាយជាវិរៈបុរសក្លឹបបាត់ទៅហើយ ដោយគិតត្រឹមវ័យ២៥ឆ្នាំ Kylian Mbappe រកគ្រាប់បាល់អោយក្លឹបបានចំនួន២៥០គ្រាប់ ហើយរូបគេក៏ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវិត្តសាស្រ្តរបស់ក្លឹបផងដែរ។

គួរបន្ថែមផងដែលថាកីឡាករដែលស៊ុតបញ្ចូលទីអោយក្លឹបបាល់ទាត់ PSG ច្រើនជាងគេក្នុងប្រវិត្តសាស្រ្តរបស់ក្លឹបមានត្រឹម៥រូបប៉ុនណ្ណោះ ដោយវិរៈបុរសរបស់ក្លឹបបាល់ទាត់ PSG ទាំង៥រូបនោះមានដូចជា៖

ទី៥ វិរៈបុរសសញ្ជាតិព័រទុយហ្គាល់លោក​ Pauleta មាន១០៩គ្រាប់។

ទី៤ កីឡាករ Neymar Jr មាន១១៨គ្រាប់។

ទី៣ កីឡាករសញ្ជាតិស៊ុយអ៊ែត Zlatan Ibrahimmovic។

ទី២ កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Edinson Cavani រកគ្រាប់បាល់អោយក្លឹបបាន២០០គ្រាប់។

និងទី១ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ក៏រកគ្រាប់បាល់អោយក្លឹបបាល់ចំនួន២៥០ផងដែរ៕