​ម៉ាត់ នូរុណ ជាកីឡាករខ្មែរតែម្នាក់គត់ ដែលស៊ុតបញ្ចូលទី Hat-Trick នៅ CPL ២០២៣/២៤ គិតត្រឹមសប្ដាហ៍ទី១៤នេះ

លីគ​កំពូល​កម្ពុជា Cambodian Premier League ២០២៣/២៤ ឆ្លង​កាត់​ការប្រកួត​ចំនួន​ ១៤សប្ដាហ៍ កន្លង​មកនេះ ដែល​មាន​ចំនួន​សរុប ៧០ប្រកួត ហើយម៉ាត់ នូរុណ ជាកីឡាករខ្មែរតែម្នាក់គត់ ដែលស៊ុតបញ្ចូលទី Hat-Trick ក្នុងចំណោមកីឡាករដែលរកបាន Hat-Trick ផ្សេងទៀត មានដូចជា ៖
 
១  Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង ស៊ុត Hat-Trick បានចំនួន២លើក
   – ទល់នឹងព្រៃវែង ក្នុងជ័យជម្នះ ៥-៣
   – ទល់នឹងអង្គរថាយហ្គឺរ ក្នុងជ័យជម្នះ ៧-១

 ២  Marques Marcio របស់ណាហ្គាវើលដ៍ ស៊ុត Hat-Trick បានចំនួន១លើក
   – ទល់នឹងព្រៃវែង ក្នុងជ័យជម្នះ ៤-៥

២   ម៉ាត់ នូរុណ របស់បឹងកេត ស៊ុត Hat-Trick បានចំនួន១លើក
   – ទល់នឹងភ្នំពេញក្រោន ក្នុងលទ្ធផលស្មើ ៥-៥

 ៣  Tetsuaki Misawa របស់ Tiffy Army FC ស៊ុត Hat-Trick បានចំនួន១លើក
   – ទល់នឹងគិរីវង់សុខសែនជ័យ ក្នុងជ័យជម្នះ ៤-២

 ៤  Yoshihama Ryohei របស់បឹងកេត ស៊ុត Hat-Trick បានចំនួន១លើក
   – ទល់នឹងគិរីវង់សុខសែនជ័យ ក្នុងជ័យជម្នះ ៦-០

គួរបញ្ជាក់ផងដែរថាកីឡាករដែលអាចរកគ្រាប់បាល់បានច្រើនជាងគេគិតត្រឹមសប្តាហ៍ទី១៤ គឺ​  Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង  កំពុងតែកាន់ការដំណែងអ្នកស៊ុតបញ្ចូលទីបាន ច្រើនជាងគេ ចំនួន 16 គ្រាប់ តាមពីក្រោយដោយកីឡាករ Ryohei Shihama របស់ក្លឹបបាល់ទាត់បឹងកេត ដែលមាន 10 គ្រាប់នៅក្នុងដៃ ។