* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Carlo Ancelotti ស្នើឱ្យលោក Perez ចុះហត្ថលេខានាំយកកីឡាព័រទុយហ្គាល់រូបនេះ
គ្រូបង្វឹកក្រុមអធិរាជសរ Real Madrid កំពុងស្នើទៅប្រធានក្លឹប លោក Florentino Perez ដើម្បីចុះហត្ថលេខានាំយកមិត្តរួមជាតិរបស់ Cristiano Ronaldo កីឡាករ Vitinha ។

ជាកាពិតណាស់ខ្សែបម្រើកណ្ដាលវ័យ ២៤ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយ PSG នឹងកាន់តែអស្ចារ្យខ្លាំងក្នុងព្រឹត្តិការណ៍ Euro 2024 ទោះបីជា ព័រទុយកាល ធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយក៏ដោយ ។
ដោយកាលពីរដូវកាលមុនកីឡាករវ័យ ២៤ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៤៦ប្រកួតជាមួយ PSG រកបាន ៩គ្រាប់ នឹង Assists បាន ៥គ្រាប់ផងដែរ។