Man City បានបង្កើតរឿងដ៏ចម្លែកមួយគិតត្រឹម៥ប្រកួតក្នុងវគ្គ Group Stage UCL២០២៣-២០២៤…

ក្លឹបមេឃខៀវ Manchester City កំពុងជោគជ័យខ្លាំងក្នុងពានរង្វាន់ UEFA Champions League ពោល៥ប្រកួតកន្លងទៅក្នុងវគ្គ Group Stage នៃពានរង្វាន់ UCL Man City មិនដែលស្គាល់ពាក្យថាចាញ់ឡើយ ពោល៥ប្រកួតឈ្នះទាំង៥ឈរនៅចំណាប់ថ្នាក់លេខរៀងទី១ក្នុងពូល G។

យ៉ាងណាមិញរឿងដ៏ចម្លែកដែលគាំទ្រងាកមកមើលលទ្ធផលឡើងវិញហើយភ្ញាក់ផ្អើរនោះគឺ ៥ប្រកួតកន្លងមក Manchester City តែងតែរកគ្រាប់បាល់បាន៣គ្រាប់គ្រប់ការប្រកួត នេះប្រសិនបើថ្ងៃប៉ះក្លឹបបាល់ទាត់ FK Crvena Zvezda ជើងទី២ ក្លឹបយក្សរបស់អង់គ្លេស Manchester City នៅតែបន្តរបស់បានបីគ្រាប់ទៀត នោះមានន័យថា Man City ជាក្រុមដំបូងគេដែលរកគ្រាប់បាល់ទៅលើគូរប្រកួត៣គ្រាប់រាល់ការប្រកួតក្នុងវគ្គ Group Stage ។

គួរបន្ថែមផងដែលថា៥ប្រកួតដែល Man City តែងតែរកបានបីគ្រាប់នោះមានដូចជា៖
យកឈ្នះទៅលើក្រុមបាល់ទាត់ Crvena Zvezda ជើងទី១ ដោយលទ្ធផល ៣ទល់និង១ រីឯប្រកួតទី២ក្លឹបមេឃខៀវបានយកឈ្នះទៅលើក្លឹបបាល់ទាត់ RB Leipzig ដោយលទ្ធផល៣ទល់និង១ក្នុងជើងទី ខណៈដែលប្រកួតទី៣ក្នុងជើងទី១ Man City បន្តយកឈ្នះទៅក្លឹបបាល់ទាត់ Young Boy ៣ទល់និង១ផងដែរ។ ដោយឡែកជើងទី២វិញ Man City បានយកឈ្នះទៅលើ Young Boy សារជាថ្មីដោយលទ្ធផល ៣ទល់និង០ ស្របពេលដែលប្រកួតទី២ក្នុងជើងទី២ Manchester City បានយកឈ្នះទៅលើក្លឹបបាល់ទាត់ RB Leipzig ដោយលទ្ធផល ៣ទល់និង២ផងដែរ៕