ខ្សែប្រយុទ្ធកូនកាត់ថៃ -អង់គ្លេស Jude Soonsup Bell ខិតជិតចូលជាមួយក្លិប Tottenham Hotspur

ក្លិប Tottenham Hotspur  យល់ព្រមលើកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធកូនកាត់ថៃ -អង់គ្លេស  កីឡាករ Jude Soonsup  Bell ពីក្លឹប Chelsea មកចូលរួមជាមួយក្រុម បន្ទាប់ពីកិច្ចសន្យាជិតផុតកំណត់ ។



សម្រាប់ Jude Soonsup  Bell គាត់បានផ្លាស់ទៅក្លិប Chelsea នៅពាក់កណ្តាលឆ្នាំ 2021 ដោយលេងបាន 78 ប្រកួត ស៊ុតបញ្ចូលទីបាន 29 គ្រាប់ និង assists 7 ដង (ក្រុមយុវជន)។ គាត់បានលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសនៅកម្រិតយុវជនចាប់ពី U15, U16, U18 និង U19 ។



គួរអោយដឹងផងដែរ Jude Soonsup  Bell  បង្ហាញខ្លួនឲ្យក្រុមChelsea (ឈុតធំ )  បានតែលេង 1 ប្រកួតប៉ុណ្ណោះ  ក្នុងការប្រកួតពានរង្វាន់  Carabao Cup 2021/22  វគ្គក្រុម 8ចុងក្រោយ  ទល់នឹងក្រុម Brentford  កាលពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2021។