Zidane មានចំណាប់អារម្មណ៍តែក្នុងការដឹកនាំនៅក្រុមជម្រើសជាតិបារាំង នេះបើតាមការលើកឡើងរបស់ Thierry Henry

Zidane បានចាកចេញពីតំណែងជាគ្រូបង្វឹករបស់ Real Madrid ជាលើកទីពីរក្នុងរដូវក្តៅឆ្នាំ 2021។ ស្របពេលនៃការចាកចេញនេះ ក្លឹប Manchester United ក៏បានទាក់ទងគាត់អោយមកកាន់តំណែងជាគ្រូបង្វឹកជំនួសលោក Ole Gunnar Solskjaer តែត្រូវបានគាត់បដិសេធ។

Zidane's biggest hint yet: A return to coaching isn't far away | Marca
 

គាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្រុម Paris Saint-Germain បន្ទាប់ពីការចាកចេញរបស់ Mauricio Pochettino នៅចុងបញ្ចប់នៃរដូវកាលមុន ប៉ុន្តែគាត់នៅតែបដិសេធសម្រាប់តំណែងមួយនេះ។
ថ្មីៗនេះ Juventus ជាក្លឹបចុងក្រោយដែលត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការទៅកាន់ទីក្រុង Turin របស់ Zidane ក្រោយពីតំណែងជាគ្រូបង្វឹករបស់លោក Allegri កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងបន្ទាប់ពីការធ្លាក់ចេញពី Champions League ។

Legendary French Striker Thierry Henry Reveals the Next Destination of  Former Madrid Boss Zinedine Zidane ▷ SportsBrief.com

ប្រាប់ CBS Sports លោក Thierry Henry ថា៖ “គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបជាច្រើន ប៉ុន្តែវាមិនដែលកើតឡើងទេ។ ខ្ញុំមិនគិតថា Zidane ចង់ទៅទីនោះទេ (Juventus) ហើយខ្ញុំអាចមើលឃើញ Zidane គឺកំពុងតែរង់ចាំការដឹកនាំនៅក្រុមជម្រើសជាតិបារាំង"។