* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ត្បិតកំពុងមានបញ្ហារបួសមែនក៏ប៉ុន្តែ De Bruyne នៅតែរក្សាកំណត់ត្រាមួយនេះ២ឆ្នាំជាប់គ្នា…
ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិកកីឡាករ Kevin De Bruyne បច្ចុប្បន្នកំពុងជាប់គាំងជាមួយបញ្ហារបួស ដែលតម្រូវអោយរូបគេត្រូវអវត្តមានរយៈពេលវែង ហើយការអវត្តមានរបស់ខ្សែបម្រើឆ្នើមរូបនេះទៀតសោតក៏បង្កជាផលប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុរបស់ក្លឹបខ្លះៗផងដែរ។
យ៉ាងណាមិញថ្វីត្បិតបច្ចុប្បន្ន Kevin De Bruyne កំពុងទទួលរងនូវបញ្ហារបួសក៏ពិតប៉ុន្តែរូបគេនៅតែកាន់កាប់កំណត់ត្រាកីឡាករដែលទទួលបានតម្លៃពលកម្មថ្លៃជាងគេដដែល ពោលក្នុងមួយសប្ដាហ៍ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះទទួលបានរហូតដល់ទៅ ៤០០ ០០០ផោនឯណោះក្នុងមួយសប្ដាហ៍។
គួរបញ្ជាក់ផងដែលថា Kevin De Bruyne បានក្លាយជាកីឡាករដែលទទួលបានតម្លៃខ្លួនថ្លៃជាងគេចំនួន២រដូវកាលទៅហើយ ខណៈរដូវកាលចាស់២០២២-២០២៣ Kevin De Bruyne ក៏ទទួលបាន៤០០ ០០០ ផោនក្នុងមួយសប្ដាហ៍ដូចគ្នា៕