សុវណ្ណនាថ ស្កាត់ពីអាមេរិកមកប្រទេសកម្ពុជាដើម្បីចង់ប្រកួត៣ទល់និង៣ជាមួយ…

កីឡាករបាល់ទះក្រៅផ្លូវការដ៏ល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជាសុវណ្ណ នាថ ដែលគ្រប់គ្នាស្គាល់ថាកីឡាករជំនាញ់ប្ដូរចង្កេះលើអាកាស ពេលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញកម្ពុជាហើយ។

យ៉ាងណាមិញទោះឃ្លាតឆ្ងាយពីគីបចាស់មុឺនឆ្នាំរបស់ខ្លួនមួយរយៈធំក៏ពិតមែន នៅព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២៤ នេះសុវណ្ណនាថក៏បានស្កាត់ជួបអ្នកលើកបាល់បដៃឆ្នើមរបស់ខ្លួនលិក ម៉ាទីអូ និងសិស្សច្បងធំសេវាឥតស្រមោលម៉ាប់ឆ្វេងផងដែល ដើម្បីជជែកគ្នាត្រៀមជួបគីបហ្ស៊ីនរបស់កីឡាករសួន ចាន់ណារ៉ូ។

ទោះបីជាយ៉ាងណាក៏ដោយការស្កាត់មកប្រទេសកម្ពុជាលើកនេះសុវណ្ណនាថ បានថ្លែងប្រាប់បណ្ដាលអ្នកសារពត៌មានថា រូបគេមកកម្ពុជាមានកោលបំណងធំៗពីរ ទី១គឺជួបជុំប្រពន្ធកូន និងទី២ចាប់៣ទល់និង៣ជាមួយគួន ម៉ុម សឿន ហេង និងសួន ចាន់ណារ៉ូ។

យ៉ាងណាក្ដីការត្រឡប់មកប្រទេសកំណើតលើកនេះ ម្ចាស់រហ័សនាមប្ដូរចង្កេះលើអាកាស សុវណ្ណនាថ អាចនិងខកខាន់មិនបានប្រកួត៣ទល់និង៣ក្រៅផ្លូវការជាមួយគីបហ្ស៊ីនរបស់កួន ម៉ុម ព្រោះពេលនេះទាំងគួន ម៉ុម សឿន ហេង ព្រមទាំងអ្នកលើកបាល់ដៃឯកសួន ចាន់ណារ៉ូ កំពុងសកម្មជាខ្លាំងក្នុងការប្រកួតពានរង្វាន់តេជោលីគ ហេតុនេះភាគរយនៃការចាប់៣ទល់និង៣ក្រៅផ្លូវមានភាគរយតិចណាស់ដែលអាចកើតឡើងបាន។

គួរបន្ថែមផងដែលថាប្រសិនបើសុវណ្ណនាថចាប់៣ទល់និង៣ដោយមានលិក ម៉ាទីអូនិងម៉ាប់ឆ្វេង ការប្រកួតកាន់តែមានភាគរយតិចដែលអាចកើតឡើង ព្រោះកន្លងមកគួន ម៉ុម ធ្លាប់បាននិយាយថាប្រសិនបើ៣ស្មើរមានម៉ាប់ឆ្វេងដាច់ខាត់គឺរូបខ្លួនមិនលេងឡើយ ព្រោះសេវារបស់របស់ម៉ាប់ឆ្វេងគឺជារឿងដ៏គួរអោយខ្លាចបំផុត៕