តើបងប្អូនហ៊ានអោយប៉ុន្មានពិន្ទុសម្រាប់កីឡាករសញ្ជាតិឡាវ Bouphachan Bounkong…

កីឡាករខ្សែបម្រើសញ្ជាតិឡាវ Bouphachan Bounkong ហាក់កំពុងជោគជ័យជាខ្លាំងក្នុងអាជីពរបស់ខ្លួនជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដោយគិតទាំងការប្រកួតក្នុងលីគនិងពានរង្វាន់អន្តរជាតិ Bounkong តែងបង្ហាញខ្លួនបានយ៉ាងល្អជានិច្ច។

យ៉ាងណាមិញរដូវកាលមុន កីឡករវ័យ២៣ឆ្នាំដែលមានដើមកំណើតមកពីខេត្តសុវណ្ណាកេតប្រទេសឡាវ ជោគជ័យជាខ្លាំងជាមួយក្លឹបយក្សកម្ពុជាមួយនេះ ដោយរូបគេសម្រេចជួយក្រុមអោយឈ្នះជើងឯកពីរពានរង្វាន់ក្នុងមួយរដូវកាលថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយសម្រាប់វត្តមានរបស់កីឡាករឆ្នើមសញ្ជាតិឡាវ Bouphachan Bounkong ជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងជាងមួយរដូវកាលមកនេះ តើបងប្អូនហ៊ានអោយប៉ុន្មានពិន្ទុបើធៀបទៅនឹងគុណភាពលើទីលានរបស់គេ?

គួរបន្ថែមផងដែល Bouphachan Bounkong បានផ្លាស់ចេញពីក្លឹបបាល់ទាត់ Young Elephants នៃលីគកំពូលឡាវមកចូលរួមជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងកាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣ ហើយសម្រាប់សមិទ្ធផលដែលរូបគេទទួលបានក្នុងរដូវកាលដំបូងជាព្រះខ័នរាជស្វាយរៀងគឺជួយក្រុមឈ្នះជើងឯក Cambodia Premier League 2023-2024 រួចបន្តឈ្នះជើងឯកពានរង្វាន់ Hun Sen Cup និងថ្មីៗរូបគេក៏បានជួយក្រុមឈ្នះជើងឯកពានរង្វាន់បើករដូវកាល Cambodian Super Cup មួយទៀតផងដែរ៕