* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ហាមមិនអោយធ្វើរឿងមួយនេះ អ្នកចាំទី Szczesny បដិសេធថាជារឿងផ្ទាល់ខ្លួនរបស់គាត់...
ដូចដែលប្រិយមិត្តយើងបានដឹងហើយថា អតីតអ្នកចាំទីរបស់ Juventus ត្រូវបានក្លិប Barcelona នាំយកមកកាន់ទឹកដី Camnu ជាមួយនឹងការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីអ្នកចាំទីសំខាន់របស់ពួកគេ Marc-André ter Stegen មានបញ្ហារបួស ។
ពិតណាស់ Szczesny បច្ចុប្បន្នមានអាយុ 34 ឆ្នាំ ដោយគាត់ធ្លាបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅចុងរដូវកាលមុនបន្ទាប់ពីលេងឱ្យក្លឹប Juventus 7 ឆ្នាំនៅក្របខណ្ឌ Italy Serie A។ ហើយពេលនេះគាត់កំពុងត្រូវបានគេចាប់អារម្មណ៍ នឹងមានការិះគន់ជាខ្លាំងក្រោយគេប្រទះឃើញថារូបគេបានជក់បារី ហើយជុំវិញរឿងនេះ Szczesny ក៏បានឆ្លើយតបទៅវិញផងដែរ ។
ដោយនៅក្នុងបទសម្ភាសន៍មួយ Wojciech Szczesny បាននិយាយថា "មានរឿងជាច្រើននៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំនឹងមិនផ្លាស់ប្តូរ ហើយវាជារឿងរបស់ខ្ញុំ ប្រសិនបើខ្ញុំជក់បារី។ ខ្ញុំជឿថាវាមិនប៉ះពាល់ដល់អ្វីដែលខ្ញុំធ្វើនៅលើទីលាននោះទេ ខ្ញុំនឹងធ្វើការខ្លាំងជាងមុនពីរដង។"