តើលើលោកលុះត្រាតែមានអ្វីកើតឡើងទើបអាចបញ្ឃប់អាជីពបាល់ទាត់របស់....

កីឡាករសញ្ជាតិជប៉ុន Kazuyoshi Miura ដែលគ្រប់គ្នាស្គាល់ថាជាកីឡាករដែលមានវ័យច្រើនជាងគេលើលោកដែលបម្រើអាជីពក្នុងវិស័យបាល់ទាត់រហូតមកដល់បច្ចុប្បន្ន ពោលបច្ចុប្បន្នលោកមានវ័យរហូតដល់ទៅ ៥៧ឆ្នាំទៅហើយ។

យ៉ាងណាមិញកីឡាករ Kazuyoshi Miura ដែលអ្នកគាំទ្រដាក់រហ័សនាមអោយថា King Kazu តាំងខ្លួនប្រឡូកចូលក្នុងនាមជាកីឡាករជីព លោកធ្លាប់ចូលរួមជាមួយក្លឹបធំៗជាច្រើនក្នុងប្រទេសប្រេស៊ីល ហើយបើយើងសរុបក្លឹបដែល King Kazu ធ្លាប់ចូលរួមសរុប១៧ក្លឹបគិតត្រឹមឆ្នាំ២០២៤នេះ។

ទោះបីជាមានវ័យកាន់តែជ្រេលទៅៗក៏ដោយ លើលោកនេះគ្មានអ្វីអាចបញ្ឍប់អាជីពរបស់កីឡាករ Kazuyoshi Miura បានឡើយ ដោយក្នុងខែមិថុនានេះលោកទទួលបានសំណើរក្នុងលក្ខណខ្ចីជើងពីក្លឹបបាល់ទាត់ Atletico Suzuka ដែលជាក្លឹបសមាជិកក្នុងលីគលំដាប់ទី៤ របស់ជប៉ុនផងដែរ ហើយនេះគឺជាការងារបន្តទៀតរបស់ King Kazu។

គួរបន្ថែមផងដែលកីឡាករវ័យ៥៧ឆ្នាំរបស់ជប៉ុនរូបបានចាប់ផ្ដើមអាជីពជាកីឡាករអស់រយៈ៣៩ឆ្នាំមកហើយ ដោយលោកធ្លាប់ចូលរួមជាមួយក្លឹបរបស់បណ្ដាលធំៗចំនួនដូចជា ប្រេស៊ីល ក្រូអាត អូស្រ្តាលី ព័រទុយហ្គាល់ អ៊ីតាលី និងជប៉ុនជាដើម ដោយសរុបមាន១៧ក្លឹបដែលលោកធ្លាប់ចូលរួម៕