ណែនាំឲ្យស្គាល់កូនខ្មែរម្នាក់ កំពុងលេងនៅលីគកំពូល New Zealand ...

កីឡាករ Ashnarvy Mustapha កូនខ្មែរកើតនៅនូវែលហ្សេឡង់ ដែលកំពុងប្រកបអាជីពជាមួយក្លិប Petone FC នៃលីគកំពូល New Zealand​ ។ Ashnarvy កើតនៅថ្ងៃ ០៥ខែ សីហា ឆ្នាំ 2004 ហើយបច្ចុប្បន្នរូបគេមានវ័យ ១៩ ឆ្នាំ កម្ពស់ ១,៨១ ម៉ែត្រ លេងក្នុងតំណែងជាខ្សែបម្រើស្លាប។ 

កីឡាករកើតឆ្នាំ ២០០៤ រូបនេះ ឪពុកម្ដាយរបស់គេជាជនជាតិខ្មែរ ប៉ុន្តែពួកគាត់ទៅរស់នៅ New Zealand ហើយរូបគេក៏បានធំធាត់ នឹងចេះលេងបាល់នៅទីនោះ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះលីគកំពូល New Zealandបានឈានដល់សប្ដាហ៍ទី៩ហើយ ខណៈពេលដែលក្លិប Petone FC  កំពុងស្ថិតនៅបាតតារាង ដោយឆ្លងកាត់ចំនួន ៩ប្រកួត ពួកគេមានតែ ១ពិន្ទុប៉ុណ្ណោះ ៕