* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Xavi ប្តូរចិត្ត សន្យាថានឹងដឹកនាំ Barcelona នៅរដូវកាលក្រោយ
Xavi Hernandez ប្តូរចិត្ត ហើយចង់បន្តដឹកនាំ Barcelona នៅរដូវកាលក្រោយ។ ការប្រកាសជាផ្លូវការនឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះបើយោងតាម Fabrizio Romano។

គ្រូបង្វឹកវ័យ 44 ឆ្នាំរូបនេះធ្លាប់បានប្រកាសថាគាត់នឹងចាកចេញពីក្រុម Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ។ ប៉ុន្តែបន្ទាប់ពីការចរចារវាងក្រុមប្រឹក្សាប្រតិបត្តិកាលពីថ្ងៃពុធសប្តាហ៍មុន ការផ្លាស់ប្តូរបានកើតឡើង។

Xavi មានកុងត្រាជាមួយ Barcelona រហូតដល់ឆ្នាំ 2025 ប៉ុន្តែមិនមានរបាយការណ៍ណាមួយថាគាត់នឹងនៅជាមួយក្លឹបរយៈពេលវែងឬអត់នោះទេ។