* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Naymar និងចូលរួមជាមួយក្លិបបិសាចក្រហម Man United បន្ទាប់ពីចាកចេញពី...
Neymar ត្រូវបានសារពត៌មានធំៗជាច្រើនហ៊ានអះអាងថា និងមិនបន្តកុត្រាថ្មីជាមួយ PGS ឡើយព្រោះខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលរូបនេះហាក់ធុនទ្រាន់ជាមួយនិងបរិកាសក្នុងទីក្រុងបារីស ជាពិសេសធុញទ្រាន់ជាមួយនិងការមើលងាយជាច្រើនលើកច្រើនសារពីសំណាក់អ្នកគាំទ្ររបស់ PSG ផ្ទាល់។
បើយោងទៅតាមសារពត៌មាន The Sun បានបញ្ជាក់យ៉ាងច្បាស់ថា Neymar និងមិនចូលរួមជាមួយក្លិបណាផ្សេងក្រៅពី Manchester United នោះទេ បន្ទាប់ពីគេចាកចេញពី PSG ព្រោះក្លិបម្ចាស់ដី Old Trafford Neymar មានមិត្តរួមក្រុមដែលធ្លាប់ស្គាល់នៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលមួយចំនួនដូចជា Casemiro, Fred, និង Anthony ជាដើម។
ក្រៅពីរឿងនេះសារពត៌មាន L'Equipe ក៏បានអះអាងផងដែលថា Man Utd កំពុងពិភាក្សាជាមួយ PSG ជុំវិញ ការផ្ទេរកីឡាករ វ័យ៣១ ឆ្នាំរូបនេះទៅរួមក្រុមនារដូវកាលក្រោយ ខណៈក្លិបដែលមានមូលដ្ថានក្នុងទីក្រុងបារីសក៏គ្មានបំណងក្នុងការរក្សាទុក Neymar បន្តទៀតដែរ។
គួរបន្ថែមផងដែលថា Neymar គឺជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងឆ្នាំ២០១៧ គ្រាដែល PSG បានទិញផ្ដាច់ពី FC Barcelona ក្នុងតម្លៃ ២២២លានអ៊ឺរ៉ូ សម្រាប់សមិទ្ធផលដែល Neymar បានសាងជាមួយ PSG រួមមានការបង្ហាញខ្លួនអោយក្លិបបានចំនួន ១៧៣ប្រកួត រកបាន ១១៨គ្រាប់ និងឈ្នះពានជាច្រើនផងដែលជាមួយក្លិប៕