* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ធុញទ្រាន់នឹងរបួសពេក!! អតីតខ្សែការពារបីសាចក្រម កំពុងរៀបចំពិចារណាព្យួរស្បែកជើង
Raphael Varane ខ្សែការពារជើងចាស់របស់បារាំង រៀបចំដើម្បីពិចារណាព្យួរស្បែកជើងរបស់គាត់ បន្ទាប់ពីប្រឈមមុខនឹងរបួសធ្ងន់ធ្ងរនៅពេលនេះ។
ខ្សែការពារវ័យ 31 ឆ្នាំរូបនេះបានចូលរួមជាមួយ Como នៅ Serie A បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United បានផុតកំណត់។ ប៉ុន្តែត្រូវបានកាត់ចេញពីការលេងក្នុងលីក ដោយសារតែគាត់មានរបួសភ្លៅធ្ងន់ធ្ងរពីការប្រកួត Coppa Italia ជាមួយ Sampdoria បន្ទាប់ពីលេងបានតែ 23 នាទី ហើយត្រូវសម្រាករយៈពេលយូរ។
ដោយ Fabrizio Romano រាយការណ៍ថា Varane កំពុងរៀបចំពិចារណាចូលនិវត្តន៍បន្ទាប់ពីជួបបញ្ហារបួសគ្រប់ពេលថ្មីៗនេះ។ ទោះបីជាមានកិច្ចសន្យារយៈពេល 2 ឆ្នាំជាមួយ Como ប៉ុន្តែគេរំពឹងថាការចរចានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះដើម្បីលុបចោលកិច្ចសន្យា។