* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ល្អយ៉ាងហ្នឹង!! ទើបស្វាយរៀងហ៊ានចំណាយនាំយកមក
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះលើម្ចាស់ផ្ទះ Young Elephants ដោយលទ្ធផល ៣-២ ជើងទី១វគ្គជម្រុះជើងឯកក្លិបអាស៊ាន ASEAN Club Championship ២០២៤-២៥។

ការពិតណាស់ ក្នុងការប្រកួតព្រះខ័នរាជាស្វាយរៀងគ្រប់គ្រងការប្រកួត នឹងសម្រុកជាខ្លាំង រហូតដល់នាទីទី១៩ ទើបខ្សែបម្រើប្រយុទ្ធ Gabriel Silva ស៊ុតឲ្យក្រុមភ្ញៀវនាំមុខ ០-១ ហើយក៏ត្រូវតាមបានស្មើមកវិញនៅនាទីទី៣៣ ដោយការស៊ុតបានពិន័យ១១ម៉ែត្ររបស់កីឡាករជប៉ុន Takumu Nishihra។

យ៉ាងណាមិញក្រុមម្ចាស់ផ្ទះមានឳកាសនាំមុខ ២-១ មកលើ ព្រះខ័នរាជស្វាយរៀងវិញមុនចប់វគ្គទី១ ដោយការទាត់បាល់ពិន័យហ្វ្រីឃីកក្រៅប្រអប់គ្រោះថ្នាក់ នៅនាទី៣៧របស់កីឡាករអ៊ូបេគីស្ថាន Shokhrukh ដែលអ្នកចាំទី វីរៈ ដារ៉ា បានបង្កកំហុស នឹងត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន ។
ទោះបីជាមានគ្នាតែ១០នាក់ ព្រះខ័នរាជស្វាយរៀងនៅតែគ្របសង្កត់ និងសម្រុកខ្លាំងដដែល ។ អ្វីដែលកាន់តែអំណោយផលសម្រាប់ក្រុមភ្ញៀវទៀតនោះគឺអ្នកចាំទីរបស់ Young Elephants ត្រូវបានពិន័យកាតក្រហមដែរដើម្បីបណ្តេញចេញពីទីលាន បន្ទាប់ពីបង្កកំហុសនៅក្រៅប្រអប់គ្រោះថ្នាក់។
ពិសេសជាងនេះទៅទៀតនោះ គឺការប្តូរកីឡាករ Cristian Roque និង ញាណ សុស៊ីដាន់ នៅវគ្គទី២ ធ្វើឲ្យការប្រកួតត្រូវបានផ្លាស់ប្តូរទាំងស្រុង។ ដោយ ស៊ីដាន បានក្រឡុកយ៉ាងខ្លាំង អាចរកគ្រាប់បាល់បញ្ចូលទី ១គ្រាប់ បញ្ចូនបាល់ ១លើក ឲ្យខ្សែប្រយុទ្ធចំណូលថ្មី Cristian ។