* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបមួយក្នុងក្របខណ្ឌ Saudi Pro League កំពុងត្រៀមចាយ៣០០លានអឺរ៉ូលើខ្សែបម្រើរូបនេះ…
ក្លឹបយក្សរបស់អារ៉ាប៊ីសាអីឌីត Al Hilal កំពុងតាំងចិត្តយ៉ាងមុតមាំងក្នុងការនាំយកខ្សែបម្រើចាស់វង្សារបស់ក្លឹបបាល់ទាត់អធិរាជស Real Madrid កីឡាករ Luca Modric មករួមក្រុម ខណៈដែលកិច្ចសន្យារបស់កីឡាករសញ្ជាតិក្រូអាតជាមួយក្លឹបម្ចាស់ដី Santiago Bernabéu នៅសល់សុពលភាពត្រឹមចុងបញ្ចប់នៃរដូវកាលនេះប៉ុនណ្ណោះ។
យ៉ាងណាមិញយោងសេចក្ដីលម្អិតចេញពីសារពត៌មាន AS បានអោយដឹងថាក្លឹបបាល់ទាត់ Al-Hilal មានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាជាមួយនឹងកីឡាករ Luca Modric នាពេលឆាប់ៗនេះ ដោយក្លឹបយក្សរបស់អារ៉ាប៊ីសាអូឌីតក្រោងនិងផ្ដល់ជូន 300 លានអឺរ៉ូសម្រាប់កិច្ចសន្យា៣ឆ្នាំជាមួយខ្សែបម្រើសញ្ជាតិក្រអាតរូបនេះផងដែរ។
គួរបន្ថែមផងដែលថា Luka Modric បានចូលរួមជាមួយ Real Madrid យាំងពីឆ្នាំអំឡុងឆ្នាំ២០១២មកម្លេះ ពោលគ្រានោះក្លឹបអធិរាជសបានចាយប្រមាណ៣៥លានអឺរ៉ូដើម្បីអាចនាំយករូបគេពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ខណៈប្រគិតចាប់តាំងពីការចាកចេញពីក្លឹបក្នុងប្រទេសអង់គ្លេសមកចូលរួមជា Real Madrid Modric បានសាងអនុស្សាវរីយ៍ល្អៗជាមួយក្លឹបក្នុងប្រទេសអេស្ប៉ាញបានច្រើនផងដែរ៕