ព្រោះមូលហេតុនេះក្លឹបក្នុងប្រទេសកម្ពុជាមានភាគរយខ្ពស់ប្រសិនបើចង់នាំយកកីឡាករ...

កីឡាករ Ashnarvy Mustapha ដែលគេស្គាល់ថាជាកីឡាករបាល់ទាត់វ័យក្មេងមួយរូបមានឈាមជ័រជាជនជាតិខ្មែររស់នៅប្រទេសនូវែលសេឡង់ បច្ចុប្បន្នកំពុងរួមរស់ជាមួយក្លឹបបាល់ទាត់ Petone Fc ដែលក្លឹបសមាជិកនៃកំពូលរបស់ប្រទេស New Zealand ផ្ទាល់ ។

យ៉ាងណាមិញ Ashnarvy Mustapha ក៏ត្រូវបានគេដឹងផងដែលថា ខ្សែបម្រើដែលមានម្ដាយនិងឪពុកជាជនជាតិខ្មែររូបនេះ បានចុះកិច្ចសន្យាចូលរួមជាមួយក្លឹបបាល់ទាត់ Petone Fc ត្រូវតែមួយរដូវកាលប៉ុនណ្ណោះ ពោលរូបគេបានចូលរួមជាមួយក្លឹបក្នុងក្របខណ្ឌ NZ National League កាលេពីថ្ងៃទី១ខែមករាឆ្នាំ២០២២ ហើយកិច្ចសន្យារបស់គេនឹងត្រូវផុតសុពលភាពនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣នេះ។
យ៉ាងណាក្ដីក្នុងរឿងនេះប្រសិនបើក្លឹបបាល់ទាត់តូចធំក្នុងលីគកំពូលកម្ពុជាចាប់អារម្មណ៍ចង់នាំយករូបគេមករួមក្រុមមិនមែនជាបញ្ហាឡើយ ព្រោះប្រសិនបើក្លឹប Petone Fc មិនផ្ដល់កុងត្រាថ្មីឬសាមីខ្លួនមិនបន្តកិច្ចសន្យាថ្មីជាមួយក្លឹប រូបគេនិងក្លាយជាកីឡាករ Free Agent។
គួរបន្ថែមផងដែលថាក្លឹបអាណាព្យាបាលរបស់កីឡាករ Ashnarvy Mustapha បច្ចុប្បន្នកំពុងឈរនៅចំណាប់ថ្នាក់លេខរៀងទី១០ក្នុងចំណោមសមាសភាពក្រុមចំនួន១០ដែលប្រជែងគ្នាដណ្ដើមពានរង្វាន់ NZ National League ដែលជាលីគកំពូលរបស់ប្រទេសនូវែលសេឡង់ ខណៈ៩ប្រកួតកន្លងទៅក្លឹបបាល់ទាត់ Petone Fc រកបានត្រឹមតែមួយពិន្ទុប៉ុនណ្ណោះ៕