Wayne Rooney បាននិយាយចំៗបែបនេះទៅកាន់ Marcus Rashford…

ប្រិយមិត្តបិសាចក្រហមគ្រប់ជំនាន់ម្នាក់ៗប្រាកដជាស្គាល់យ៉ាងច្បាស់ហើយថា លោកWayne Rooney គឺជាវរៈបុរសរបស់ក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុង Manchester ក៏ដូចជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្រុមជម្រើសជាតិអង់គ្លេសផងដែលគ្រាលោកនៅជាកីឡាករ។

យ៉ាងណាមិញកាលពីពេលថ្មីៗលោក Wayne Rooney ហាក់ប្លែកដោយលោកបានបង្ហាញអារម្មណ៍អាណិតចំពោះកីឡាករ Marcus Rashford ទៅវិញ ខណៈកន្លងមកលោកតែងរិះគន់កីឡាករកំពូលៗជាច្រើនមិនថាអតីតមិត្តរួមក្រុមបិសាចក្រហម Ronaldo ឬបុង្គលណាផ្សេងនោះទេលោកតែងតែរិះគន់ជានិច្ច។

យ៉ាងណាក្ដីតាមរយៈសំណួររបស់ TNT Sports បានសួរទៅកាន់លោក Wayne Rooney ថា តើគាត់អាណិតដល់ការតស៊ូរបស់ Rashford ដែរឬទេ? ភ្លាមៗនោះលោក Wayne Rooney បាននិយាយថា “ និយាយឱ្យត្រង់ទៅខ្ញុំអាណិតគាត់បន្តិចដែល គាត់គឺជាកីឡាករម្នាក់ដែលខ្ញុំជឿថាអាចទទួលបានកំណត់ត្រាស៊ុតបញ្ចូលទីរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាគាត់ធ្វើបាន ប៉ុន្តែទម្រង់លេងក្រុមទាំងមូលមិនទាន់ជាក់លាក់ ហេតុនេះ Rashford ពិបាកក្នុងការសម្រេចបំណងប្រាថ្នាបន្តិចហើយ ”៕