មកស្គាល់កីឡាករពីររូបដែលទំនងជាអ្នកស្នង Marcus Haber និង Sintaro…

ដូចដែលបងប្អូនអ្នកគាំទ្របានដឹងហើយថាការប្រកួតក្នុងក្របខណ្ឌ Cambodia Premier League រដូវកាលឆ្នាំ២០២៣-២០២៤កន្លងទៅ កីឡាករ Marcus Haber និងកីឡាករ Sintaro Shimizu គឺជាម៉ាស៊ីនរកគ្រាប់បាល់ដ៏សំខាន់របស់ក្លឹបព្រះខ័នរាជស្វាយរៀងនិងភ្នំពេញក្រោន។

យ៉ាងណាមិញសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជារដូវកាលនេះពិតណាស់គឺពុំមានវត្តមានរបស់កីឡាករ Marcus Haber នៅក្លឹបព្រះខ័នរាជស្វាយរៀងដូចមុនទៀតនោះទេ ហើយភ្នំពេញក្រោនក៏បាត់បង់ម៉ាស៊ីនរកគ្រាប់បាល់របស់ខ្លួន Sintaro Shimizu ផងដែលព្រោះបញ្ហារបួស។

ទោះបីជាយ៉ាងណាក៏ដោយសម្រាប់ក្លឹបយក្សព្រះខ័នរាជស្វាយរៀងបន្ទាប់ពីកីឡាករសញ្ជាតិកាណាដា Marcus Haber ចាកចេញ ក្លឹបបាននាំយកកីឡាករចំណូលថ្មីដែលជាអតីតកីឡាកររបស់ក្លឹបបាល់ទាត់ណាហ្គាវើល៍ Cristian Roque មករួមក្រុម
 
ដោយឡែកក្លឹបបាល់ទាត់ភ្នំពេញក្រោនវិញបន្ទាប់ពី Sintaro របួស ក្លឹបម្ចាស់ដី Smart RSN​ ក៏បាននាំចូលកីឡាករលេងល្បឿន Ofufu Ibeh មករួមក្រុម ហើយនាក់ទាំងពីរក៏ទំនងជាបេក្ខភាពប្រជែង Top Scorer រដូវកាល ២០២៤-២០២៥នេះផងដែរ។
 
គួរបន្ថែមផងដែលក្រោយបញ្ចប់សប្ដាហ៍ទី១នៃលីគកំពូលកម្ពុជាកីឡាករ Cristian Roque និង Ofufu Ibeh គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេជាបណ្ដុះអាសន្នដោយ​នាក់ទាំងពីរមានម្នាក់ពីរគ្រាប់នៅក្នុងដៃ៕