កីឡាករអាស៊ីល្អបំផុតទាំង 6 នាក់ក្នុងប្រវត្តិសាស្ត្រ Premier League

លីគកំពូលអង់គ្លេស គឺជាលីគដែលប្រមូលផ្ដុំកីឡាករល្អៗបំផុត មកពីរជុំវិញពិភពលោក ។ ហើយចាប់តាំងពីមានការកែទម្រង់ Premier League ត្រូវបានអនុម័តក្នុងឆ្នាំ 1992 ក្រុមធំៗជាច្រើនបាននាំយកកីឡាករមកពីតំបន់អាស៊ី។

ជាក់ស្ដែង បច្ចុប្បន្ន Son Heung-min របស់ Tottenham Hotspur គឺជាកីឡាករអាស៊ីថ្មីបំផុតម្នាក់ក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាល 2023/2024 ។ គាត់មិនមែនជាកីឡាករធម្មតាទេ ប៉ុន្តែគាត់ពិតជាលេចធ្លោ។ បុរសមកពីកូរ៉េខាងត្បូងរូបនេះបានលេងនៅ Premier League តាំងពីឆ្នាំ 2015 ។ Son បានបង្កើតភាពជាដៃគូដ៏អស្ចារ្យជាមួយ Harry Kane មុនពេលដែលប្រធានក្រុមអង់គ្លេសចាកចេញទៅចូលរួមជាមួយ Bayern Munich  ហើយឥឡូវនេះគឺ Son ជាកីឡាករដ៏សំខាន់ម្នាក់របស់ Tottenham ។
ទន្ទឹមនឹងនេះ កីឡាករជប៉ុន Takehiro Tomiyasu បានចុះកិច្ចសន្យាថ្មីជាមួយ Arsenal ក្នុងខែមីនា ឆ្នាំ 2024 ដើម្បីចូលរួមជាមួយក្រុមកាំភ្លើងធំ។ គាត់ទទួលបានការចាប់អារម្មណ៍យ៉ាងរហ័សពីក្រុមកាំភ្លើងធំ ជាមួយនឹងសមត្ថភាពរបស់គាត់ ជានាំងការពារដ៏រឹងមាំ ។

ខាង​ក្រោម​នេះ​គឺ​ជា​កីឡាករ​ឆ្នើម​ទាំង​៧​រូប​មក​ពី​ទ្វីប​អាស៊ី​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League ៖

6. Lee Chung-Yong កីឡាករ  កូរ៉េខាងត្បូង អតីត កីឡាករ Bolton Wanderers នឹង Crystal Palace ។ បុរសកូរ៉ខាងត្បូង រូបនេះ បានចូលរួមជាមួយ Bolton Wanderers ពីឆ្នាំ 2009-2012 មុនពេលផ្លាស់ទៅចូរួមជាមួយ Crystal នៅឆ្នាំ 2014 ។ Lee លេងបាន 105 ប្រកួតនៅ Premier League នឹងស៊ុតបញ្ចូលទីបាន 8គ្រាប់ ។

5. កីឡាករសញ្ជាតិ ជប៉ុន Maya Yoshida អតីតកីឡាករ Southampton Yoshida បានមកចូលរួមជាមួយក្លឹបអង់គ្លេសមួយនេះ ចាប់ពីឆ្នាំ 2012 ដល់ 2020 ហើយបង្ហាញខ្លួនបាន 154 ប្រកួត នឹងស៊ុតបញ្ចូលទីបាន 6គ្រាប់ ។

4.Takehiro Tomiyasu កីឡាករ ជប៉ុនរូបនេះបានមកចូលរួជាមួយក្លិបកាំភ្លើងធំ Arsenal  កាពីខែសីហា ឆ្នាំ 2021 កន្លងទៅ ។ កីឡាករ វ័យ 25 ឆ្នាំ រូបនេះជាខ្សែការពារស្ដាំដ៏រឹងមាំរបស់ Arsenal នាពេលបច្ចប្បន្ន​ ។ Tomiyasu បង្ហាញខ្លួនបាន 55ប្រកួត នឹងបញ្ចូនបាល់អោយមិត្តរួមក្រុមបាន 4ដង ។

3. Shinji Okazaki កីឡាករ ជប៉ុន រូបនេះជាចំណែកធំមួយដែលជួយអោយ Leicester City ឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាល 2015/2016 ។ Okazaki 2012 ចូលរួមជាមួយ Leicester ពីឆ្នាំ 2015-2019 ហើយបង្ហាញខ្លួនបាន 114 ប្រកួត នឹងស៊ុតបញ្ចូលទីបាន 14គ្រាប់។

2. Son Heung-min កីឡាករកូរ៉េខាងត្បូង អាច​និយាយ​បាន​ថា​ Son ជា​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​ម្នាក់​ដែល​កូរ៉េខាងត្បូង​មិន​ធ្លាប់​មាន។ Son បានផ្ទេរទៅ Spurs ក្នុងឆ្នាំ 2015 ក្នុងតម្លៃ 30 លានអឺរ៉ូពី Hamburg SV ។ បច្ចប្បន្ន កីឡាករវ័យ 31ឆ្នាំ គឺជាកីឡាករបាល់ទាត់អាស៊ីតែម្នាក់គត់ដែលជាសមាជិកនៃក្លឹបដែលរកបាន 100 គ្រាប់របស់ Premier League ។ Son បង្ហាញខ្លួនបាន 293ប្រកួត នឹងស៊ុតបញ្ចូលទីបាន 117គ្រាប់ ។

1. កីឡាករកូរ៉េខាងត្បូង Park Ji-Sung ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​បាល់ទាត់​អាស៊ី​ម្នាក់​ដែល​ល្អ​បំផុត​ក្នុង​ការ​លេង​នៅ Premier League  គាត់ធ្លាប់បានឈ្នះពានរង្វាន់ Premier League ចំនួនបីដង (2006/2007, 2007/2008, 2008/2009, 2010/2011), English League Cup ចំនួនបី (2005/2006, 2008/2009, 2009/2010), ពានFA Community Shield   ចំនួនបួនដង (2007, 2008, 2010, 2011), Champions League (2007/2008) និង Club World Cup (2008)។ ពានរង្វាន់សរុបចំនួន 12 ដែលច្រើនជាងកីឡាករអាស៊ីណាទាំងអស់។ នៅក្នុងការបង្ហាញខ្លួន 204 លើកសម្រាប់ក្រុម Manchester United កីឡាករ Park Ji-Sung ស៊ុតបញ្ចូលទីបាន 28 គ្រាប់ និង assists 30 សម្រាប់មិត្តរួមក្រុមរបស់គាត់ ដែលធ្វើអោយគាត់ក្លាយជាផ្នែកសំខាន់មួយរបស់ក្រុម។