Messi បាន Unfollow Garnachoនៅ​លើ IG តែគាត់បាននិយាយថា...

Rio Ferdinand បានបង្ហើបថា Alejandro Garnacho ធ្លាប់បានប្រាប់គាត់ថា Lionel Messi បាន unfollow គាត់នៅលើ Instagram  ដោយសារតែគាត់បាននិយាយថាគាត់ចូលចិត្ត Cristiano Ronaldo ជាង។

Garnacho ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ Premier League កាល​ពី​ថ្ងៃ​អាទិត្យ ដោយការទាត់​ Bicycle Kick ដែលជួយអោយ Manchester United បានយកឈ្នះ Everton 3-0 នៅកីឡដ្ឋាន Goodison Park ។

ហើយបន្ទាប់ពីស៊ុតបញ្ចូលទីបានគ្រាប់បាល់នេះ Carnacho បានជ្រើសរើសដើម្បីអបអរសាទរជាមួយនឹងកាយវិការពី CR7 ដែលជា idol របស់គាត់។