* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Casemiro រងការរិះគន់ជាខ្លាំងក្រោយបង្ករកំហុសច្រើនក្នុងការប្រកួតទល់នឹង Liverpool
ក្រុម Manchester United ហាក់ធ្វើមិនបានលល្អទេនៅដើមរដូវកាលនេះដោយកាលពីយប់មិញបានរងបរាជ័យក្រោមថ្វីជើងក្រុមហង្សក្រហម Liverpool ៣ទល់០ ។

កាពិតណាស់ Man United ពិតជាធ្វើមិនបានល្អសោះ ជាពិសេសខ្សែបម្រើប្រស៊ីស Casemiro ដោយរូបគេបានបង្កកំហុសដែលបង្កើឳកាសអោយ Liverpool មានគ្រាប់បាល់ ។ ដោយបញ្ចូនបាល់ខូចនៅនាទី 35' ហើយ Salah បញ្ចូលបាល់ឱ្យ Diaz ស៊ុតបញ្ចូលទី នៅនាទី 42' ខូចបាល់ម្ដងទៀត Salah បានបាល់រួចក៏បញ្ចូនបាល់ឱ្យ Diaz ស៊ុតបញ្ចូលទីជាលើកទី2 ។

Casemiro ត្រូវបានប្ដូរចេញបន្ទាប់ពីចប់តង់ទី១ ហើយជំនួសដោយកីឡាករ Toby Collyer វ័យ 20 ឆ្នាំ។ ប៉ុន្តែបិសាចក្រហមនៅតែមិនអាចតាមទាន់ក្រុមហង្សក្រហមទេ ដោយផ្ទុយទៅវិញ ថែមទាំង Mohamed Salah រកបានមួយគ្រាប់ថែមទៀតផង។