* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ប្រសិនបើចាញ់កូរ៉េខាងត្បូងនៅយប់នេះ ហ្គាណា នឹងអស់ឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ....
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង នឹងប៉ះជាមួយក្រុមជម្រើសជាតិហ្គាណាសម្រាប់ការប្រកួតក្នុងពូល H ជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា ដែលការប្រកួតនឹងផ្តើមវេលាម៉ោង៨យប់នេះ ម៉ោងនៅកម្ពុជាយើង។
សម្រាប់ការប្រកួតបើកឆាកក្នុងពូល H ក្រុមជម្រើសជាតិកូរ៉េខាងត្បូងទទួលបាន១ពិន្ទុពីលទ្ធផលស្មើគ្នា ០ទល់និង០ ជាមួយក្រុមជម្រើសជាតិអ៊ូយរូហ្គាយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ខណៈដែលក្រុមជម្រើសជាតិហ្គាណា បានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយលទ្ធផល ៣-២។
ប្រសិនបើចាញ់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងក្នុងការប្រកួតនៅយប់នេះ ក្រុមជម្រើសជាតិហ្គាណា នឹងអស់ឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយ ។ ផ្ទុយទៅវិញ បើក្រុមជម្រើសជាតិទាំងពីរស្មើគ្នា ត្រូវរងចាំអ៊ុតមើលលទ្ធផលក្នុងការប្រកួតចុងក្រោយក្នុងពូល។
សម្រាប់ក្រុមជម្រើសជាតិទាំងពីរស្ថិតិជួបគ្នា៤ លើកចុងក្រោយ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង យកឈ្នះហ្គាណា តែ១ប្រកួតប៉ុណ្ណោះ ពោលគឺក្រុមជម្រើសជាតិហ្គាណា ឈ្នះ៣ប្រកួតនិងចាញ់១ប្រកួត ។