* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ភ្នំពេញក្រោននៅតែអាចរក្សាកំណត់ត្រាមួយនេះខណៈអ្នកចាំទីដៃស្អិត អ៊ុំ វិចិត្រ បានបង្កើត...
បន្ទាប់ពីការប្រកួតរវាងក្រុមបាល់ទាត់ភ្នំពេញក្រោនជាមួយនិងក្លឹបបាល់ទាត់ Macarthur Fc បានបញ្ជប់៩០នាទីលទ្ធផលភ្នំពេញក្រោនយកឈ្នះ៣ទល់និង០ក្នុងពានរង្វាន់ AFC Cup កាលពីល្ងាចថ្ងៃទី២៦ ធ្វើអោយក្លឹបម្ចាស់ដី Smart RSN នៅតែអាចរក្សាកំណត់ត្រាឈ្នះ១១ប្រកួតជាប់ៗទាំងពានរង្វាន់ក្នុងស្រុកនិងក្រៅស្រុក។
យ៉ាងណាមិញក្រៅពីក្លឹបភ្នំពេញក្រោនដែលបន្តរក្សាកំណត់ត្រាមួយនេះ កីឡាករអ្នកចាំទីដៃស្អិតដែលជាអតីតកីឡាកររបស់ក្លឹបបាល់ទាត់ Tiffy Army Fc កីឡាករអ៊ុ វិចិត្រ ក៏បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនមួយផងដែល ខណៈកំណត់ត្រានោះគឺ រក្សាសំណាញ់ទីមិនអោយរបូតគ្រាប់បាល់ចំនួនបីប្រកួតជាប់ៗក្នុងពានរង្វាន់ AFC Cup ខណៈដែល៣ប្រកួតនោះ ភ្នំពេញក្រោនបានយកក្លឹបបាល់ទាត់ Cebu Fc ដោយលទ្ធផល៣ទល់និង០ រួមជាមួយនឹងការយកឈ្នះក្លឹបបាល់ទាត់ Shan United របស់មីយ៉ាន់ម៉ា ដោយ៤ទល់និង០ និងចុងក្រោយយកឈ្នះ Macarthur Fc ដោយលទ្ធផល ៣ទល់និង០ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយអ្នកចាំទីឆ្នើមអ៊ុ វិចិត្រ ក៏បានលើកឡើងបែបនេះផងដែលថា “ ខ្ញុំរីករាយដែលបានចូលរួមជាមួយភ្នំពេញក្រោនលេងពានរង្វាន់ AFC Cup ។ ការរក្សាសំណាញ់ទីមិនឲ្យគេទាត់ចូល ៣ ប្រកួត គឺដោយសារតែយើងមានខ្សែការពារដ៏រឹងមាំ ខណៈដែលគូប្រកួតរបស់យើងពិបាកក្នុងការទាត់ចំគោលដៅ។
ខ្សែការពារយើងគឺរឹងមាំខ្លាំងណាស់ អ្នកទាំងអស់គ្នាគឺធ្វើការងារខ្លាំង និងការពារបានល្អ។ វាជារឿងដ៏អស្ចារ្យដែលយើងរក្សាមិនឲ្យគេទាត់ចូល ៣ ប្រកួតជាប់គ្នា។ យើងកំពុងតែធ្វើបានយ៉ាងល្អ ហើយការឈ្នះទាំងអស់នេះធ្វើឲ្យយើងមានភាពជឿជាក់បន្ថែមទៀតសម្រាប់ការប្រកួតបន្ទាប់ ”។
គួរបន្ថែមផងដែលថាក្លឹបបាល់ទាត់ភ្នំពេញក្រោនឈរចំណាប់ថ្នាក់លេខរៀងទី១ក្នុងពូលនៃពានរង្វាន់ AFC Cup ខណៈដែលក្លឹបបាល់ទាត់ Macarthur Fc ឈរនៅលេខរៀងទី២មាន៦ពិន្ទុស្របពេល Shan United ស្ថិតនៅលេខរៀងទីបួនក្រោយរងបរាជ័យក្រោមថ្វីជើងក្លឹបបាល់ទាត់ Cebu FC៕