* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គួន ម៉ុម តាំងចិត្តធ្វើរឿងមួយនេះជូនសុវណ្ណនាថ មុនពេលដែល...
កីឡាករសុវណ្ណនាថដែលអ្នកគាំទ្រភាគច្រើនស្គាល់ថាជាកីឡាករជំនាញប្ដូរចង្កេះលើអាកាស សល់ពេលមិនច្រើនទៀតនោះទេ រូបគេនឹងវិលត្រឡប់ទៅកាន់ទឹកដីសហរដ្ឋអាមេរិកវិញ ខណៈគួន ម៉ុម ក៏បានសន្យាថានឹងធ្វើការប្រកួតក្រៅផ្លូវការ៣ទល់និង៣ជាមួយសុវណ្ណនាថ មុនអធិរាជប្ដូរចង្កេះលើអាកាសត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
យ៉ាងណាមិញតាមការចេញផ្សាយដោយសារពត៌មាន Peak Sports បានបង្ហាញអោយដឹងថា គួន ម៉ុម នឹងធ្វើការប្រកួត៣ទល់និង៣ជូនសុវណ្ណនាថ អោយបានមុនពេលសុវណ្ណនាថត្រឡប់ទៅវិញ ខណៈគួន ម៉ុម គ៏បានបញ្ជាក់ផងដែលថា ការប្រកួតអាចធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ខាងមុខនេះប្រសិនបើគ្មានអ្វីប្រែប្រួល។
គួរបន្ថែមផងដែលថានៅថ្ងៃទី២២ខែមេសាខាងមុខនេះ គួន ម៉ុម ក៏មានភារកិច្ចត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតកីឡាបាល់ទះ ៤ទល់និង៤ ទូទាំងប្រទេសដែលរៀបចំឡើងដោយក្រុមហ៊ុនភេជ្ជប៉ូវកំលាំង Wurkz ដោយឡែកទីតាំងនៃការប្រកួតគឺនឹងត្រូវធ្វើឡើងនាពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៩ព្រឹកតទៅ៕