តារាឆ្នើម Pablo Mari របស់ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានចាក់នៅក្នុងផ្សារទំនើប Assago

ខ្សែការពារកណ្តាលវ័យ 29 ឆ្នាំដែលបច្ចុប្បន្នកំពុងលេងអោយនៅក្លឹប Monza នៃក្របខ័ណ្ឌ Serie A ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបកាំភ្លើងធំ Arsenal គឺជាកីឡាករម្នាក់ស្ថិតក្នុងចំណោមមនុស្ស 6 នាក់ដែលត្រូវបានវាយប្រហារដោយចៃដន្យនៅម៉ោងប្រហែល 6.30 ល្ងាចម៉ោង កាលពីថ្ងៃព្រហស្បតិ៍។



នាយកប្រតិបត្តិក្លឹបលោក Adriano Galliani ត្រូវបានប្រាប់ទៅ Sky Sports Italy ថា៖  “Pablo Mari មានរបួសយ៉ាងជ្រៅនៅលើខ្នងរបស់គាត់ តែសំណាងល្អ វាមិនបានប៉ះពាល់ដល់សរីរាង្គសំខាន់ៗ ដូចជាសួត ឬសរីរាង្គផ្សេងទៀតឡើយ។គាត់មិនមានគ្រោះថ្នាក់អ្វីដល់អាយុជីវិតឡើយ គាត់​អាចនិងជា​សះ​ស្បើយ​បានលឿន”។

Arsenal loanee Pablo Mari and five others stabbed in Milan shopping centre  | Goal.com

Mari កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Niguarda ហើយបានប្រាប់ Galliani ថាគាត់ចង់ត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃច័ន្ទ។