មួយគ្រាប់របស់ Bale ជួយឲ្យ Los Angeles ឈ្នះពាន MLS Cup

អតីតខ្សែប្រយុទ្ធរបស់ Real Madrid​ កីឡាករ Gareth Bale បានស៊ុតបញ្ចូលទីមួយគ្រាប់ជួយឲ្យក្រុម Los Angeles FC លើកពាន MLS Cup ។

LAFC Soccer - LAFC News, Scores, Stats, Rumors & More | ESPN

 ក្នុងការប្រកួតរវាងក្រុម Los Angeles និង ក្រុម Philadelphia Union កាលពីយប់មិញនេះ នៅការប្រកួតម៉ោងធម្មតាក្រុមទាំងពីរ គឺស្មើគ្នា២ទល់២ លុះការប្រកួតចូលដល់ម៉ោងបន្ថែម១២០+៤ ក្រុម Philadelphia បានស៊ុតចូលគ្រាប់ទី៣ បន្ទាប់មក Bale អាចរកគ្រាប់តាមស្មើរមកវិញនៅនាទីទី១២០+៨ ។ គ្រាប់បាល់មួយគ្រាប់របស់ Bale បានធ្វើឲ្យការប្រកួតឈានដល់ការទាល់ប៉េណាល់ទីកាត់សេចក្តី ហើយ Los Angeles បានយកឈ្នះដោយលទ្ធផល៣ទល់នឹង០។

LAFC defeats Philadelphia on penalty kicks for MLS Cup title - Los Angeles  Times

ក្រោយជាពីរបួស Bale ចាប់ផ្តើមមានទម្រង់លេងល្អឡើងវិញ ហើយវាក៏ជារឿងដ៏ល្អសម្រាប់ក្រុមជម្រើសជាតិវេលស៍នៅ World Cup Qatar 2022 នេះផងដែរ។