អតីតខ្សែការពារ Man United ពីររូបនេះត្រូវបានគេទទួលស្គាល់ថាជាជញ្ជាំងដ៏រឹងមាំក្នុងជំនាន់លោក...

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេទទួលស្គាល់ថាជាក្រុមខ្លាំងពីអតីតកាលក្នុងជំនាន់លោក Sir Alex Ferguson ដឹកនាំ ក៏ប៉ុន្តែបច្ចុប្បន្ន Man United កំពុងតែជួបប្រទះនូវទម្រងលេងដ៏អាក្រក់ខ្លាំង បើទោះបីជាផ្លាស់ប្ដូរគ្រូបង្វឹកជាបន្តបន្ទាប់ក៏ដោយ។

យ៉ាងណាមិញអតីតខ្សែការពារក្រុមបិសាចក្រហមពីររូប គឺលោក Rio Ferdinand និង Nemanja Vidic ត្រូវបានអ្នកគាំទ្រក្លឹបម្ចាស់ដី Old Trafford ទទួលស្គាល់ថាជាជញ្ជាំងការពារដ៏រឹងមាំបំផុតរបស់ក្លឹបគ្រាលោកគ្រូតា Sir Alex Ferguson ដឹកនាំ។
 
ដោយឡែកក្នុងរាជការរបស់លោក Erik Ten Hag វិញអ្នកក្លឹបបិសាចក្រហមជុំវិញពិភពលោកហាក់មិនស្ញប់ស្ញែងចំពោះទម្រង់លេងរបស់ខ្សែការពាររូបណាម្នាក់របស់ក្លឹបដែលខ្លួនកំពុងគាំទ្រឡើយ។ ដែលនេះមានន័យខ្សែការពាររបស់ក្លឹបបិសាចក្រហមក្នុងពេលបច្ចុប្បន្នគ្មានកីឡាករណាម្នាក់អាចជំនួសភាពខ្លាំងរបស់អតីតខ្សែការពារសញ្ជាតិអង់គ្លេស Rio Ferdinand និង វីរៈបុរសរបស់ក្លឹបសញ្ជាតិក្រូអាតលោក Nemanja Vidic ឡើយ។

គួរបន្ថែមផងដែលខ្សែការពារពីររូបដែលលោក Erik Ten Hag នាំចូលដោយគិតថាមានសម្ថតភាពគ្រប់គ្រាន់អាចជួយស្រោចស្រង់ Man United នៅតំបន់ការពារបានបច្ចុប្បន្នកំពុងទទួលរង់បញ្ហារបួសទាំងពីរ 

ខណៈខ្សែការពារទាំងពីររូបនោះគឺជាកីឡាករ Lisandro Martinez ផ្ទេរមកពីក្លឹប Ajax និងកីឡាករ Tyrell Malacia ផ្ទេរមកពីក្លឹបបាល់ទាត់ Feyenoord Rotterdam ផងដែរ៕