Messi និយាយបែបនេះក្រោយមិត្តសម្លាញ់របស់ខ្លួនប្រកាសចូលនិវត្តន៍

Luis Suarez បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ខណៈដែលគាត់បានបញ្ជាក់ថាការប្រកួតជម្រុះ World Cup ឆ្នាំ 2026 របស់អ៊ុយរូហ្គាយជាមួយប៉ារ៉ាហ្គាយនៅចុងសប្តាហ៍នេះនឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយរបស់គាត់។

ពិតណាស់អតីតខ្សែប្រយុទ្ធ Liverpool និង Barcelona គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់អ៊ុយរូហ្គាយ ដោយស៊ុតបាន 69 គ្រាប់ក្នុង 142 ប្រកួត ដោយបានបង្ហាញខ្លួនជាលើកដំបូងឱ្យអ៊ុយរូហ្គាយទល់នឹងកូឡុំប៊ីក្នុងខែកុម្ភៈ ឆ្នាំ 2007 ។

ក្រោយពីឃើញមិត្តសម្លាញ់របស់ខ្លួនចូលនិវត្តន៍​ពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ Lionel Messi ក៏បានផ្ញើសារដ៏រំជួលចិត្តទៅកាន់ Luis Suarez តាមរយៈ Instagram កីឡាករអាហ្សង់ទីនបានចែករំលែករូបថតរបស់ពួកគេទាំងពីរកំពុងឱបគ្នា ហើយ បានសរសេរនៅលើ Insta Story ថា "អ្នកគឺប្លែកពីគេ @luissuarez9 ទាំងនៅក្នុងនិងក្រៅទីលាន!!! ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់" ។