* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ឡៅ ចន្រ្ទា ទទួលស្គាល់ថាសុដ សាខន គឺជាកីឡាករខ្លាំងតែខ្លួនតាំងចិត្តបែបនេះថា…
កីឡាករជើងខ្លាំងថៃសុដ សាខន បងប្អូនអ្នកស្នេហាវិស័យកីឡាករប្រដាល់ប្រាកដជាស្គាល់ជើងខ្លាំងលើសង្វៀន Thai Fight រូបនេះហើយ។ សុដ សាខន ត្បិតល្បីល្បាញខ្លាំងនាប្រទេសថៃក៏ពិតមែន តែរូបគេមិនសូវមានឪកាសមកប្រកួតក្នុងប្រទេសកម្ពុជាទេ ពោលរូបគេធ្លាបមកប្រកួតក្នុងប្រទេសកម្ពុជាចំនួនពីរលើកប៉ុនណ្ណោះ។
យ៉ាងណាមិញការប៉ះអ្នកលេងគុនខ្មែរត្រកូលឡៅលើកនេះសុដ សាខន ពិតជាត្រូវការឈ្នះជាចាំបាច់ណាស់ ព្រោះមកលើកមុនៗរូបគេបានចាញ់កីឡាករព្រំ សំណាងដោយពិន្ទុនិងស្មើជាមួយ អ៊ុង វីរៈ ហេតុនេះជ័យជន្នះគឺសុដ សាខន ប្រាកដជាស្រែកឃ្លានជន្នះជាចាំបាច់។
ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងនេះអ្នកលេងគុនខ្មែរកីឡាករឡៅ ចន្រ្ទាបានបង្ហើយអំពីឆន្ទៈរបស់ខ្លួនបែបនេះថា “ ខ្ញុំបានត្រៀមខ្លួនបានពីរសប្តាហ៍ហើយ សម្រាប់ការប្រកួតឈ្នះចាញ់អត់ទាន់ដឹងទេ ឡើងទៅដឹងតែវៃអោយអស់ពីសមត្ថភាព ហើយខ្ញុំចង់ផ្តួលគាត់អោយសន្លប់បើសិនជាមានឱកាស សម្រាប់ខ្ញុំនឹងប្តេជ្ញាចិត្តក្នុងការប្រកួតមួយនេះនឹងធ្វើអោយបានល្អ ”។
គួរបន្ថែមផងដែលថាកីឡាករឡៅ ចន្រ្ទា គឺជាកីឡាករល្អពីអតីតកាលមួយរូប តែបច្ចុប្បន្នរូបគេហាក់ធ្លាក់បន្តិចមែនតែសម្រាប់ការប្រកួតជាមួយសុដ សាខន នេះក៏ជាឪកាសដ៏ល្អសម្រាប់អ្នកលេងគុនខ្មែរត្រកូលឡៅស្ដារមុខមាត់មកវិញផងដែរ៕