* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើអនាគតរបស់លោក Mikel Arteta នឹងក្លាយទៅជាយ៉ាងណាបើសិនជាទម្រង់លេងនៅតែបន្ត...
ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal ត្រូវក្រុមអ្នកវិភាគវែកជែងឥតស្រាកស្រាណជុំវិញរឿងរ៉ាវទម្រង់លេងធ្លាប់ចុះទាំងដែលកាលពីដើមរដូវកាល ក្លឹបកាំភ្លើងធំ Arsenal បានបង្ហាញភាពល្អប្រសើរជាខ្លាំង
ពោលគឺធ្លាប់ឈរកំពូលតារាង English Premier League ទៀតផងក៏ប៉ុន្តែពេលនេះក្លឹបដែលដឹកនាំដោយលោក Mikel Arteta ធ្លាប់មកឈរលេខរៀងទី៤ជាបណ្ដោះអាសន្នក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស។
យ៉ាងណាមិញមួយពព្រិកភ្នែកនៃការធ្លាប់ទម្រង់លេងរបស់ក្លឹបកាំភ្លើងធំ ពួកគេបានបាត់បង់ឳកាសប្រជែងពានចំនួន២ទៅហើយ ក្នុងនោះមានដូចជាជាពានរង្វាន់ Carabao Cup និងពានរង្វាន់ FA Cup ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយគ្រាផ្ដើមរដូវកាលក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal ធ្វើបានល្អជាខ្លាំង ពោលស្ទើរតែមិនចង់ស្គាល់ថាចាញ់ផង តែពេលនេះស្គាល់ហើយ ដោយ៧ប្រកួតចុងក្រោយរបស់ក្លឹបម្ចាស់ដី Emirate Stadium ឈ្នះតែមួយប្រកួតប៉ុនណ្ណោះ៕