Lingard ​បង្ហើប​ពី​មូលហេតុ​ដែល​គាត់​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​ជាមួយ​ក្លឹប​ FC Seoul

Jesse Lingard បង្ហាញពីហេតុផលសម្រាប់ការសម្រេចចិត្តរបស់គាត់ក្នុងការផ្លាស់ទៅ FC Seoul ដែលជាក្រុម K-League ដ៏ល្បីល្បាញ ថ្វីត្បិតតែទទួលបានការផ្តល់ជូនពីក្រុមជាច្រើននាពេលកន្លងមក ។

តារាឆ្នើមវ័យ 31 ឆ្នាំរូបនេះបានសម្រេចចិត្តផ្លាស់ទៅក្រុមដ៏ល្បីរបស់កូរ៉េខាងត្បូងជាមួយនឹងកិច្ចសន្យារយៈពេល 2 ឆ្នាំជាមួយនឹងជម្រើសក្នុងការបន្តកុងត្រារយៈពេលមួយឆ្នាំទៀតបន្ទាប់ពីគាត់គ្មានក្លឹមលេងចាប់តាំងពីកិច្ចសន្យារបស់គាត់ជាមួយ Nottingham Forest បានបញ្ចប់នៅចុងរដូវកាលមុន។ លោកបានបង្ហើបថាមានការផ្តល់ជូនជាច្រើននាពេលកន្លងមក ប៉ុន្តែ FC Seoul គឺជាក្រុមដែលបានបង្ហាញពីភាពច្បាស់លាស់។

Lingard និយាយ​ថា “ ខ្ញុំបានទទួលការផ្តល់ជូនជាច្រើនចាប់តាំងពីរដូវក្តៅមុន។ ប៉ុន្តែ​ក្លឹប​ផ្សេង​ទៀត​បាន​ផ្តល់​ជូន​តែ​ពាក្យ​សំដី​ប៉ុណ្ណោះ ខណៈ FC Seoul បាន​ផ្តល់​ជូន​ជា​ផ្លូវ​ការ ” ។