PSG និង Atletico Madrid កំពុងប្រជែងគ្នាដើម្បីនាំយកកីឡាករឆ្នើមរូបនេះពី Man City…

មួយរយៈចុះក្រោយនេះបណ្ដាលសារពត៌មានធំៗជាច្រើនកំពុងរាយការណ៍ជាបន្តបន្ទាប់ជុំវិញរឿងរ៉ាវដេញថ្លៃ រវាងក្លឹបសេដ្ឋីបារាំង PSG និង ក្លឹប AT Madrid ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Manchester City Julian Alvarez។

យ៉ាងណាមិញ Julian Alvarez ក៏បានបង្ហើបផងដែលថារូបគេកំពុងគិតថាត្រូវទៅក្លឹបណា ព្រោះទាំងក្លឹបគូរប្រជែងក្នុងក្របខណ្ឌ English Premier League រួមមាន Arsenal និង Chelsea ក៏ចាប់អារម្មណ៍នាំយករូបគេទៅរួមក្រុមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយតាមរយៈ Gaston Edul បានអោយដឹងថាភាគីខាង PSG បានដាក់សំណើរផ្លូវការ ដើម្បីនាំយក Alvarez ដោយក្នុងសំណើរនោះក្លឹបសេដ្ឋីបារាំងខាងលើហ៊ានផ្ដល់អោយលើសតម្លៃដែលក្លឹប AT Madrid បានដេញថ្លៃទៅទៀត ដែលវាមានតម្លៃ 60លោនផោន។
គួរបន្ថែមផងដែលថាទោះបីជា PSG ផ្តល់ជូនកិច្ចសន្យាដែលមានលក្ខខណ្ឌស្នើល្អជាង Atletico ក៏ពិតមែន ប៉ុន្តែ Alvarez ចង់ទៅលេងនៅ Madrid ជាជាងទៅប៉ារីស។

គួរលម្អិតផងដែលថាបើតាមការលើកឡើងរបស់លោក Pep Guardiola កាលពីពេលថ្មីៗនេះលោកបានបង្ហើបអោយដឹងអំពីអនាគត់របស់ Julian Alvarez បែបនេះថា “ គ្មានព័ត៌មានទេ គ្មានព័ត៌មានទេ មើល Julian សមនឹងគិតរឿងទាំងអស់នោះទេ ”៕