* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Ronaldo លើកឡើងថាខ្លួនស្ទើរតែអស់ជំនឿចំពោះពានរង្វាន់ Ballon d'or និងពានរង្វាន់…
Cristiano Ronaldo ត្រូវបានសារពត៌មានជាច្រើនចុះផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិព័រហ្គាលរូបនេះសម្រេចចិត្តផ្លាស់ទៅប្រកបអាជីពនាលីគបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត ក៏ព្រោះតែគាត់អស់ជំនឿក្នុងការប្រជែងពានមួយចំនួនដូចជា Ballon D’or និងពានរង្វាន់ The Best FIFA ជាដើម។
យ៉ាងណាមិញអ្នកគាំទ្រជាច្រើនហាក់មិនយល់ស្របចំពោះការចុះផ្សាយខាងលើឡើយ ផ្ទុយទៅវិញអ្នកគាំទ្រមួយចំនួនធំគិតថា CR7 និយាយបែបនេះគឺដោយសារតែគាត់ច្រណែននិង Lionel Messi ដែលបានឈ្នះពានរង្វាន់ទាំងពីរនេះកាលពីពេលថ្មីៗទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយថ្លែងប្រាប់សារពត៌មាន The Record Cristiano Ronaldo បានលើកឡើងថា “ ខ្ញុំបាត់បង់ជំនឿស្ទើរតែទាំងស្រុងហើយទៅលើពានរង្វាន់ទាំងពីរខាងលើនេះហើយ ខ្ញុំគិតថាស្ថាប័នទាំងពីរខាងលើគឺជាស្ថាប័នលម្អៀងបំផុត ”។
គួរបន្ថែមផងដែលថា Lionel Messi បានឈ្នះពានរង្វាន់ Ballon Dor លើកទី 08 របស់ខ្លួនបានសម្រេចហើយ លើសពីនេះទៅទៀត គាត់ក៏ត្រូវបានគេបោះឆ្នោតជ្រើសរើសជាកីឡាករល្អបំផុតរបស់ FIFA ដោយយកឈ្នះទាំងកីឡាករ Erling Haaland និង Kylian Mbappe ថែមទៀតផង៕