* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបមេឃខៀវ Man City អាចនឹងបង្ខំចិត្តចែកផ្លូវជាមួយ De Bruyne ប្រសិនបើរឿងនេះកើតឡើង…
ជាការពិតខ្សែបម្រើសញ្ជាតិប៊ែហ្ស៊ិក Kevin De Bruyne គឺជាសរសៃឈាមដ៏សំខាន់របស់ក្លឹបបាល់ទាត់មេឃខៀវ Man City និងក្រុមជម្រើសប៊ែលហ្ស៊ិកតាំងពីដើមមក
ក៏ប៉ុន្តែចាប់តាំងពីទទួលរង់របួសកំឡុងការប្រកួតក្នុងក្របខណ្ឌ English Premier League ជំនួបរវាងក្រុមម្ចាស់ដី Etihad យកឈ្នះទៅលើក្លឹបបាល់ទាត់ Burnley ដោយលទ្ធផល៣ទល់និង០កាលពីពេលកន្លងទៅ។
យ៉ាងទោះគេធ្លាប់ជួយក្លឹបទទួលបានជោគជ័យជាច្រើនក៏ពិតមែន ក៏ប៉ុន្តែតាមរយៈការរាយការណ៍ដោយ Football Insider បានអោយដឹងថា “ ក្លឹបមេឃខៀវ Man City អាចនិងបង្ខមចិត្តចែកផ្លូវគ្នាជាមួយកីឡាករ Kevin De Bruyne ប្រសិនបើរបួសរបស់គេនៅតែបន្តបន្លាយពេល ព្រោះបង្ហាញរបួសរបស់ខ្សែបម្រើសឆ្នើមរូបនេះ វាអាចប៉ះពាល់ខ្លាំងដល់ប្រយោជន៍របស់ក្លឹបយ៉ាងធ្ងន់ធ្ងរ ”។
គួរបន្ថែមផងដែលថាខ្សែបម្រើសសញ្ជាតិប៊ែលហ្ស៊ិករូបនេះមិនទាន់មានចិត្តចង់ចាកចេញពីក្លឹបនៅឡើយទេ ខណៈដែលកិច្ចសន្យារបស់គេជាមួយក្លឹបម្ចាស់ដី Etihad Stadium នៅបន្តរហូតដល់ឆ្នាំ២០២៥ឯណោះ៕