អតីតកីឡាករដែលធ្លាប់បង្កព្យុះភ្លៀងក្នុងលីគបាល់ទាត់កម្ពុជា Charlie Machell បច្ចុប្បន្នកំពុង...

ជាការពិតក្នុងអំឡុងឆ្នាំ២០១៩ កីឡាករសញ្ជាតិអង់គ្លេស Charlie Machell បានផ្លាស់ពីក្លឹបបាល់ Vestur របស់អង់គ្លេសមកចូលរួមជាមួយនិងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងក្នុងលីគកំពូលកម្ពុជា
 
ស្របពេលដែល Michell ចំណាយពេលមិនបានយូប៉ុន្មានឡើយក្នុងប្រទេស ពោលរួមរស់ជាមួយព្រះខ័នរាជស្វាយរៀងត្រឹមតែមួយរដូវកាលប៉ុណ្ណោះរូបគេក៏បានចេញចេញទៅចូលរួមជាមួយនឹងក្រុម Hougang United របស់សីង្ហបុរី។

ទោះបីជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះតែងតែផ្លាស់ប្ដូរក្លឹបលេងរៀងរាល់មួយរដូវកាលម្ដងចាប់តាំងពីរូបគេផ្លាស់ចេញពីព្រះខ័នរាជស្វាយរៀងរហូតចូលដល់ឆ្នាំ២០២៣ចូលរួមជាមួយក្លឹបបាល់ទាត់ Lexington SC Charlie Machell បានប្ដូរក្រុមលេងរហូតដល់ទៅ៦ក្រុមឯណោះ។

យ៉ាងណាមិញក្រោយចាកចេញពីក្លឹបបាល់ទាត់ FC Tucson របស់អាមេរិកកាលពីដើមឆ្នាំ២០២៣ទៅចូលរួមជាមួយ Lexington SC ដែលជាសមាជិកក្លឹបក្នុងលីគលំដាប់ទី៣របស់អាំមេរិក
 
រូបគេហាក់ជោគជ័យមែនទែន ពោលកាលពីពេលថ្មីៗនេះ Charlie MAchell បានទទួលជ័យលាភីកីឡាករឆ្នើមប្រចាំឆ្នាំរបស់លីគទី៣ USL League One ថែមទៀតផង។

គួរបន្ថែមផងដែលថាកីឡាករដែលមានឈ្មោះពេញថា Charles William  Machell បានផ្លាស់ក្លឹបលេងចំនួន៦គិតចាប់តាំងពីរូបគេចាក់ចេញពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងក្នុងឆ្នាំ២០២០ ខណៈដែល៥ក្លឹបនោះមានដូចជា៖
ទី១ ក្លឹបបាល់ទាត់ Hougang Utd របស់សង្ហបុរី
ទី២ ក្លឹបបាល់ទាត់ Visakha FC របស់កម្ពុជា
ទី៣ ក្លឹបបាល់ទាត់ Perak របស់ម៉ាឡេស៊ី
ទី៤ ក្លឹបបាល់ទាត់ Al-Ittihad Club របស់អូម៉ង់
ទី៥ ក្លឹបបាល់ទាត់ FC Tucson របស់អាមេរិក
និងទី៦ ក្លឹបបាល់ទាត់ Lexington SC របស់អាមេរិកផងដែរ៕