Onana ការពារ Garnacho ក្រោយមានអ្នកគាំទ្រថា Garnachoមានចេតនារើសអើង.....

Andre Onana បានចេញមុខការពារ Alejandro Carnacho ដោយនិយាយថាគាត់គ្មានចេតនារើសអើងជាតិសាសន៍មកលើខ្លួនទេ។



អ្នកចាំទីកាមេរូន ថ្មីៗនេះគាត់បានដើរតួជាវីរៈបុរសបន្ទាប់ពីការសង្គ្រោះបាល់ប៉េណាល់ទីដ៏សំខាន់ដើម្បីជួយក្រុមយកឈ្នះ Copenhagen 1-0 ក្នុង UEFA Champions League ។ នៅពាក់កណ្តាលសប្តាហ៍មុន បន្ទាប់ពីការប្រកួតបានបញ្ចប់ ខ្សែរប្រយុទ្ធអាហ្សង់ទីន បានបង្ហោះរូបថតខ្លួនគាត់ និងកីឡាករបិសាចក្រហមដែលអបអរសាទរ Onana រួមជាមួយនឹងរូប Emoji "Gorilla" ចំនួនពីរ ក្រោយមកបានលុបវាចោល ប៉ុន្តែអ្នកគាំទ្រម្នាក់បានចាប់យករូបថតនោះទាន់ពេល ហើយវាបានក្លាយទៅជាបញ្ហាដែលអាចចាត់ទុកថាជាការរើសអើងជាតិសាសន៍ មានឱកាសដែល Garnacho អាចត្រូវបានទទួលរងការពិន័យ។



ក្នុងឆ្នាំ 2020 អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Edinson Cavani ត្រូវបានទទួលរងការពិន័យចំនួន 3 ប្រកួត និងពិន័យជាប្រាក់ចំនួន 100,000 ផោន បន្ទាប់ពីបង្ហោះពាក្យ 'nigger' ទៅកាន់មិត្តភ័ក្តិ ទោះបីជាគាត់បាននិយាយថាវាជាពាក្យដែលគាត់ត្រូវបានប្រើប្រាស់ដោយមិត្តភក្តិជិតស្និទ្ធ និងមិនមានការរើសអើងជាតិសាសន៍ក៏ដោយ។