លោក Erik Ten Hag បានចុចឈ្មោះកីឡាករបីរូបនេះដែលត្រូវលក់ចេញនៅរដូវក្តៅខាងមុខ…

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានសម្រេចចិត្តបើកផ្លូវអោយកីឡាករបីរូបនេះចាកចេញពីក្រុម នៅពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបើក។


យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិហូឡង់មានផែនការច្បាស់លាស់ក្នុងការកសាង Manchester United ឱ្យមានភាពល្បីល្បាញឡើងវិញ ហេតុនេះទើបគាត់ត្រៀមខ្លួនលក់កីឡាករដែលមិនស្ថិតក្នុងផែនការរបស់លោក ហើយនាំចូលកីឡាករថ្មីដែលសមស្របទៅនិងផែនការរបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ។


ទោះបីជាយ៉ាងណាក៏ដោយ បើយោងទៅតាមសារពត៌មាន Fichajes បានរាយការណ៍ថា កីឡាករដំបូងដែលលោក Ten Hag ចង់លក់ចេញនោះគឺកីឡាករខ្សែការពារ Harry Maguire ក្រោមហេតុផលលោកជឿជាក់លើ Lisandro Martinez និង Rafael Varan ជាង។


ដោយឡែកកីឡាករទីពីរដែលក្លិបម្ចាស់ដី Old Traford គ្រោងលក់ចេញនោះគឺខ្សែការពារជម្រើសជាតិស៊ុយអែតVictor Lindelof ខណៈដែលកីឡាករទីបីលោក Ten Hag ត្រូវលក់ចេញនោះគឺខ្សែបម្រើសញ្ជាតិហូឡង់Donny Van de Beek ។

ក្រោមហេតុកីឡាករវ័យក្មេងរូបនេះមិនទាន់សម្រប់ខ្លួនបានជាមួយនិងការប្រកួតប្រជែងក្នុងប្រទេសអង់គ្លេស៕