ក្លឹបគូប្រជែងរបស់ Ronaldo ផ្តល់១៩៤លានផោនក្នុងមួយរដូវកាលដល់ Messi ស្របពេលឪពុក និង ភ្នាក់ងាររបស់ Messi លេចមុខនៅអារ៉ាប៊ីសាអ៊ូឌីត


ក្លឹបគូប្រជែងរបស់ Ronaldo គឺក្លិប Al-Hilal ត្រូវបានគេរាយការណ៍ថាបានផ្តល់ជូនកិច្ចព្រមព្រៀងដែលមានតម្លៃ 194 លានផោនក្នុងមួយរដូវកាលដើម្បីឲ្យតារាឆ្នើមសញ្ជាតិអាហ្សង់ទីន  Lionel Messi ផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត  ខណះដែរឪពុករបស់គាត់ត្រូវបានគេប្រទះឃើញនៅទីក្រុង Riyadh កាលពីដើមសប្តាហ៍នេះ។



កិច្ចសន្យានៅ PSG របស់កីឡាករវ័យ 35 ឆ្នាំរូនេះ នឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ ហើយគាត់នឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃ ប្រសិនបើគាត់មិនយល់ព្រមលើការបន្តកុងត្រាថ្មី ។ ឪពុក និងភ្នាក់ងាររបស់ Messi ដែលជាឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតផងដែរនោះ បានទៅទីក្រុងរីយ៉ាដ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបង្កឱ្យមានការរំពឹងទុកថា គាត់អាចចរចារផ្ទេរកូនប្រុសរបស់គាត់។



អារ៉ាប៊ីសាអូឌីតកំពុងសម្លឹងរកការទាញយកអត្ថប្រយោជន៍ពី Messi  បន្ទាប់ពីភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គាត់នៅ  PSG   ដោយក្លឹបកំពូល Al-Hilal ត្រៀមផ្តល់ជូនគាត់នូវកិច្ចសន្យា Messi ដែលធ្វើឲ្យគាត់នឹងក្លាយជាសេដ្ឋី ប្រសិនសម្រេចផ្ទេរទៅក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ។



គូប្រជែងដ៏អស្ចារ្យរបស់ Messi កីឡាករ Cristiano Ronaldo បានចូលរួមជាមួយ Al-Nassr ក្នុងកិច្ចព្រមព្រៀង £175m ក្នុងមួយឆ្នាំក្នុងខែធ្នូ ហើយអារ៉ាប៊ីសាអូឌីត គ្រោងនឹងបញ្ចុះបញ្ចូលកីឡាករអាហ្សង់ទីនឱ្យធ្វើតាមគាត់ ដោយផ្លាស់ទៅមជ្ឈឹមបូព៌ា។