Neymar បាន​បញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​សម​នឹង​ឈ្នះ Ballon d'Or ជាងម្នាក់នេះទេ

Neymar ដែលជាជាមិត្តរួមជាតិរបស់ Vinicius បញ្ជាក់យ៉ាងមុតមាំថា Vinicius សក្តិសមសម្រាប់ពានរង្វាន់ Ballon d'Or ។ ចែករំលែកនៅលើ AS, Neymar បាននិយាយថាគ្មាននរណាម្នាក់សមនឹងឈ្នះ Ballon d'Or ជាងខ្សែប្រយុទ្ធរបស់ Real Madrid នោះទេ។

ខ្សែប្រយុទ្ធដែលកើតក្នុងឆ្នាំ 1992 បាននិយាយថា « ខ្ញុំ​គិត​ថា គ្មាន​កីឡាករ​ណា​ស័ក្តិសម​នឹង​ពាន Ballon d'Or ជាង Vini ទេ។ ព្រោះគ្មានអ្នកណាលេងល្អជាងគាត់ទេ។ Vinicius សមនឹងទទួលបានពានរង្វាន់នេះទាំងស្រុង។ គាត់គឺជាអ្នកចម្បាំងពិតប្រាកដនៅលើវាល។ Vinicius បានឆ្លងកាត់ការលំបាកជាច្រើនក្នុងជីវិត។ ប៉ុន្តែ​គាត់​តែងតែ​ដឹង​ពី​វិធី​យកឈ្នះ​លើ​ការរិះគន់​ទាំងអស់ ហើយ​ឥឡូវនេះ Vinicius គឺជា​តារា​ដែលជា​វីរបុរស​»​។

គួរបញ្ជាក់ថា គូប្រជែងខ្លាំងបំផុតសម្រាប់ Vinicius ក្នុងការប្រជែងដើម្បីឈ្នះ Ballon d'Or ឆ្នាំ 2024 គឺ Rodri របស់ Man City ។ ខ្សែបម្រើសញ្ជាតិអេស្បាញក៏មានរដូវកាលដ៏ល្អផងដែរ នៅពេលដែលគាត់ និង Man City ឈ្នះជើងឯកក្នុងស្រុក និងជួយអេស្ប៉ាញឈ្នះ EURO 2024។