* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើកីឡាករបាល់ទះកម្ពុជាអាចទៅប្រកបអាជីពនៅក្រៅប្រទេសបានទេ? ប្រសិនបើធ្វើតាម...
កីឡាករបាល់ទះជម្រើសជាតិកម្ពុជានិងសមាគមន៍កីឡាបាល់ទះវិសាខាកីឡាករគួន ម៉ុម កាលពីពេលថ្មីៗនេះបានបង្ហើបអំពីកក្តាសំខាន់ៗចំនួន៥ចំនុចប្រាប់ទៅកាន់យុវជនជំនាន់ដែលស្នេហាវិស័យបាល់ទះនឹងមានបំណងទៅប្រកបអាជីពនៅលីគបាល់ទះក្រៅប្រទេសនាពេលអនាគត់។
យ៉ាងណាមិញចំនុចសំខាន់ៗទាំង៥ដែលកីឡាករគួន ម៉ុម បានលើកឡើងមានដូចជា៖
ទី១ ការគោរពវិន័យ
ទី២ ការហ្វឹកហាត់ច្បាស់លាស់
ទី៣ មានរបបអាហារត្រឹមត្រូវ
ទី៤ គេងអោយបានគ្រប់គ្រាន់
និងទី៥ ត្រូវមានចិត្តតស៊ូជំនះរាល់ឧបសគ្គ។
ចំនុចទាំង៥នេះកីឡាករគួន ម៉ុម ផ្ញើរជូនសម្រាប់កីឡាករយុវជនជំនាន់ក្រោយដែលមានបំណងប្រាថ្នាចង់ទៅប្រកបអាជីពក្រៅប្រទេស ប្រសិនបើអាចធ្វើបាននោះក្ដីស្រមៃរបស់ពួកគេក៏មានភាគរយខ្ពស់ក្នុងសម្រេចបានផងដែរ។
ក្នុងរឿងនេះតើបងប្អូនគិតថាអាចទេកក្តាទាំង៥នេះជាផ្នែកដែលធ្វើអោយកីឡាករកម្ពុជាយើងងាយនឹងទទួលបានឳកាសទៅប្រកបអាជីពនៅក្រៅប្រទេស? ដោយឡែកសម្រាប់អេតមីន កក្តាសំខាន់ៗទាំង៥ដែលកីឡាករគួន ម៉ុម បានលើកឡើងកាលពីពេលកន្លងទៅពិតជាត្រឹមត្រូវណាស់ ព្រោះវិន័យ,ការហ្វឹកហាត់, របបអាហារ, ការគេង, និងជំនះឧបសគ្គគឺជាផ្លូវស្រាប់ទៅហើយសម្រាប់ភាពជោគជ័យ ហេតុនេះប្រសិនបើយុវជនជំនាន់ក្រោយរបស់កម្ពុជាអាចប្រកាន់ភ្ជាប់នូវកក្តាសំខាន់ៗទាំង៥ខាងលើនេះ នោះកំណើនកីឡាករកម្ពុជាដែលលទ្ធភាពទៅប្រកបអាជីពនៅក្រៅប្រទេសនិងកើនឡើងជាក់ជាមិនខាន់។
គួរបន្ថែមផងដែលថាកីឡាករជម្រើសជាតិកម្ពុជាគួន ម៉ុម អាចរាប់បានថាជាកីឡាករដែលសំបូរទៅដោយបទពិសោធន៍មួយរូបក្នុងចំណោមកីឡាករកម្ពុជាដទៃទៀត ហើយគួន ម៉ុម ក៏ជាកីឡាករម្នាក់ដែលធ្លាប់ទៅប្រកបអាជីពនៅក្រៅប្រទេសផងដែរ ពោលអតីតស្មាត់ធំប្រចាំភូមិស្រែឈើនៀង ស្រុកត្រាំកក់ ខេត្តតាកែវរូបនេះគេធ្លាប់ចូលរួមជាមួយក្លឹបបាល់ទះ Jakarta Garuda របស់ឥណ្ឌូនេស៊ីនិងធ្លាប់ចូលរួមជាមួយក្លឹបបាល់ទះ Lavie Long An របស់វៀតណាមផងដែរ៕