* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ជាភាពស៊យឬយ៉ាងណាបានជាអ្នកលេងគុនខ្មែរមឿន សុខហ៊ុចតែងតែបរាជ័យវគ្គសំខាន់…
ពាក្យថាប្រកួតទោះក្នុងន័យកីឡាដើម្បីមិត្តភាពក៏ដោយរាល់អត្តពលិកម្នាក់ៗតែងតែចង់ឈ្នះរៀងៗខ្លួន ហើយការឈ្នះនោះក៏តម្រូវអោយមានសម្ថតភាពផងដែលទើបអាចទទួលបាននូវជ័យជម្នះ។
យ៉ាងណាមិញអ្នកលេងគុនខ្មែរម្នាក់ដែលមានឈ្មោះបោះសំឡេងជាខ្លាំងតាំងពីដើមមកគឺកីឡាករមឿន សុខហ៊ុច គាត់ជាកីឡាករល្អមួយរូបរបស់កម្ពុជា តែសុខហ៊ុចតែងបន្សល់ទុកនូវការខកចិត្តជារើសៗនៅវគ្គសំខាន់ៗ ទោះយ៉ាងដូចកាលប្រកួតដណ្ដើមឡានពី Boostrong កាលពីរាត្រីថ្ងៃទី២៨ខែមិនាកន្លងទៅនេះ សុខហ៊ុចនៅតែបន្តភ្លាត់នៅវគ្គសំខាន់ក្រោមថ្វីដៃរបស់កីឡាករចាន់ ប៉ុនហឿនទៀត។
ទោះបីជាយ៉ាងណាក៏ដោយនេះមិនមែនជាការខកចិត្តលើកទី១នោះទេរបស់កីឡាករមឿន សុខហ៊ុច ពោលគាត់កាលពីឆ្នាំ២០១៧ក្នុងព្រឹត្តិការណ៍ Sea Game នាប្រទេសម៉ាឡេស៊ី សុខហ៊ុចជាកីឡាករតែម្នាក់គត់ដែលរងបរាជ័យវគ្គជម្រុះខណៈអត្តពលិកដទៃទៀតឈ្នះទាំងអស់ ដោយឡែកការប្រកួតនៅប្រទេសបារាំងកីឡាករកម្ពុជា៤រូបឈ្នះទាំងអស់បែរជាអ្នកលេងគុនខ្មែរដ៏ល្បីជាឈ្នះរងបរាជ័យទៅវិញ រីឯការប្រកួតដណ្ដើមឡានវិញ សុខហ៊ុច មានឳកាសពីរដងហើយតែបន្សល់ការខកចិត្តទាំងពីរដងក្នុងវគ្គផ្ដាច់ព្រ័ត្រ។
តើនេះជាភាពស៊យរបស់អ្នកលេងគុនខ្មែរមឿន សុខហ៊ុចឬយ៉ាងណា?